នៅសល់មួយខែទៀតដើម្បីដាក់ពាក្យស្នើរសុំជំនួយពីសហព័ន្ធជំនួយគ្រោះមហន្តរាយ

Release Date Release Number
015
Release Date:
កុម្ភៈ 10, 2025

LOS ANGELES - ម្ចាស់ផ្ទះ និងអ្នកជួលដែលបានទទួលការខូចខាត ឬការបាត់បង់ពីភ្លើងឆេះព្រៃក្នុងតំបន់ County Los Angeles ដែលបានចាប់ផ្តើមនៅថ្ងៃទី 7 ខែមករា រហូតដល់ថ្ងៃច័ន្ទ ទី 10 ខែមីនា ឆ្នាំ 2025 ដើម្បីដាក់ពាក្យស្នើសុំជំនួយបុគ្គល FEMA ។ កម្មវិធីនេះផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងជំនួយផ្សេងទៀតដល់បុគ្គល និងគ្រួសារដែលមានសិទ្ធិ ដើម្បីជួយបំពេញតម្រូវការមូលដ្ឋានរបស់ពួកគេ និងបំពេញបន្ថែមដល់ការខំប្រឹងប្រែងសង្គ្រោះរបស់គេ ពីភ្លើងឆេះព្រៃ។  

FEMA អាចទូទាត់សងអ្នកដាក់ពាក្យដែលមានសិទ្ធិគ្រប់គ្រាន់ សម្រាប់សំណងលើលំនៅដ្ឋានបណ្តោះអាសន្ន ការជួសជុលផ្ទះចំបងរបស់ពួកគេ ការបាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ការចំណាយផ្នែកវេជ្ជសាស្រ្ត និងពេទ្យធ្មេញដែលទាក់ទងនឹងគ្រោះមហន្តរាយ ការថែទាំកុមារ និងតម្រូវការដែលទាក់ទងនឹងគ្រោះមហន្តរាយធ្ងន់ធ្ងរផ្សេងទៀតដែលមិនត្រូវបានគ្របដណ្តប់ការធានាដោយធានារ៉ាប់រង។

ប្រជាពលរដ្ឋដែលមានការធានារ៉ាប់រងត្រូវដាក់ពាក្យបណ្តឹងទាមទារសំណងសម្រាប់ការខូចខាតផ្ទះ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងយានជំនិះមុនពេលដាក់ពាក្យស្នើសុំនេះ។ ជំនួយទីភ្នាក់ងារ FEMA មិនជាប់ពន្ធទេ ហើយនឹងមិនប៉ះពាល់ដល់សិទ្ធិទទួលបានរបបសន្តិសុខសង្គម ជំនួយកម្មវិធី Medicaid ឬ អត្ថប្រយោជន៍សហព័ន្ធផ្សេងទៀតទេ។ ជំនួយ FEMA មិនចាំបាច់ត្រូវសងវិញទេ។ 

ពាក្យស្នើសុំជំនួយបុគ្គល FEMA ៖ 

  • តាមរយៈប្រព័ន្ធអនឡាញ DisasterAssistance.gov (ជម្រើសលឿនបំផុត)។
  • តាមរយៈកម្មវិធី FEMA App (មាននៅ Apple App Store ឬ Google Play)។
  • តាមរយៈទូរស័ព្ទសម្រាប់លេខជំនួយ FEMA 800-621-3362. ប្រសិនបើអ្នកប្រើសេវាបញ្ជូនត សូមផ្តល់លេខទូរស័ព្ទរបស់អ្នកមកខាង FEMAសម្រាប់ប្រើប្រាស់សេវាកម្មនោះ។ ក្រុមការងារខាងជំនួយនិយាយច្រើនភាសា៖ ចុចលេខ 2 សម្រាប់ភាសាអេស្ប៉ាញ ឬចុចលេខ 3 សម្រាប់អ្នកបកប្រែដែលនិយាយភាសារបស់អ្នក។ លេខទូរស័ព្ទនេះបើកពី ម៉ោង 7 ព្រឹកដល់ម៉ោង 10 យប់។ 7 ថ្ងៃក្នុងមួយសប្តាហ៍។
  • ទៅកាន់ មជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយ (DRC) ។. ដើម្បីកំណត់ទីតាំង DRC ដែលនៅជិតអ្នក សូមចូលទៅកាន់ DRC Locator

សម្រាប់វីដេអូជាភាសាសញ្ញាអាមេរិកអំពីរបៀបដាក់ពាក្យ សូមចូលទៅកាន់ FEMA Accessible: វិធី3យ៉ាងដើម្បីចុះឈ្មោះសម្រាប់ជំនួយគ្រោះមហន្តរាយ FEMA

បន្ទាប់ពីអ្នកដាក់ពាក្យរួច

ប្រសិនបើអ្នកមានការខូចខាត និងបានដាក់ពាក្យសុំជំនួយ FEMA រួចរាល់ហើយ លោកអ្នកអាចរំពឹងថានឹងមានការហៅទូរសព្ទចូល ផ្ញើសារ ឬអ៊ីមែលពី FEMA ដើម្បីកំណត់លកាលវិភាគពេលវេលាសម្រាប់មកត្រួតពិនិត្យផ្ទះដើម្បីវាយតម្លៃការខូចខាតពីគ្រោះមហន្តរាយ។ សូមចំណាំ ថាការហៅទូរសព្ទពី FEMA អាចមកពីលេខដែលមិនធ្លាប់ស្គាល់។ អ្នកទៅត្រួតពិនិត្យផ្ទះនឹងព្យាយាមទាក់ទងទៅអ្នកជាច្រើនដង ប៉ុន្តែនៅទីបំផុតនឹងឈប់ហៅ ប្រសិនបើអ្នកមិនឆ្លើយតបទូរស័ព្ទ។ អ្នកនឹងយល់ដឹងអំពីការសម្រេចចិត្តរបស់ FEMA អំពីអត្ថប្រយោជន៍ដែលអ្នកអាចទទួលបាននៅក្នុងលិខិតកំណត់ដែលផ្ញើតាមអ៊ីមែល ឬសំបុត្ររបស់សហរដ្ឋអាមេរិក។

FEMA អាចនឹងបញ្ជូនអ្នកទៅកាន់ ផ្នែករដ្ឋបាលសម្រាប់អាជីវកម្មខ្នាតតូចរបស់សហរដ្ឋអាមេរិក សម្រាប់ប្រាក់កម្ចីគ្រោះមហន្តរាយដែលមានការប្រាក់ទាប SBA ដើម្បីជួយទូទាត់ការខូចខាត និងការខាតបង់ដែលបណ្តាលមកពីភ្លើងឆេះព្រៃ។ ប្រាក់កម្ចីគ្រោះមហន្តរាយអាចផ្តល់ជូន សម្រាប់អ្នកជួលផ្ទះ ម្ចាស់ផ្ទះ និងអាជីវកម្ម ដែលមានប្រភពដ៏ធំបំផុតនៃមូលនិធិគ្រោះមហន្តរាយសហព័ន្ធសម្រាប់មនុស្សដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ។ ថ្ងៃផុតកំណត់ដើម្បីដាក់ពាក្យជាមួយ SBA គឺ ថ្ងៃទី 10 ខែមីនា ឆ្នាំ 2025 ផងដែរ។ សូមកុំរង់ចាំលិខិតកំណត់ FEMA របស់អ្នក សម្រាប់យកទៅធ្វើការស្នើសុំ ប្រាក់កម្ចី  SBA ។

ដើម្បីស្មើសុំ សូមចូលទៅកាន់sba.gov/disaster;   ទូរស័ព្ទទៅមជ្ឈមណ្ឌលសេវាកម្មអតិថិជនរបស់ SBA តាមលេខ 800-659-2955 ឬផ្ញើអ៊ីមែល DisasterCustomerService@sba.gov សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីមានពាក្យស្នើសុំប្រាក់កម្ចីផ្ញើទៅអ្នក។ សម្រាប់មនុស្សថ្លង់ ពិបាកស្តាប់ ឬមានពិការភាពក្នុងការនិយាយ សូមចុចលេខ 711 ដើម្បីចូលប្រើសេវាបញ្ជូនតទូរគមនាគមន៍។ អ្នកក៏អាចដាក់ពាក្យសុំជំនួយពីអ្នកតំណាង SBA ឬដាក់ពាក្យស្នើសុំកម្ចីរបស់អ្នកនៅមជ្ឈមណ្ឌលស្តារអាជីវកម្ម។ ដើម្បីស្វែងរកមួយ សូមចូលទៅកាន់ Appointment.sba.gov។ ពាក្យសុំកម្ចីក្រដាសដែលបានបញ្ចប់គួរតែត្រូវបានផ្ញើទៅមជ្ឈមណ្ឌលគ្រប់គ្រងអាជីវកម្មខ្នាតតូចរបស់សហរដ្ឋអាមេរិក មជ្ឈមណ្ឌលដំណើរការ និងទូទាត់14925 Kingsport Road, Fort Worth, TX 76155។ 

សម្រាប់ព័ត៌មានចុងក្រោយបំផុតអំពីការស្តារនីតិសម្បទារបស់រដ្ឋ California សូមចូលទៅកាន់ fema.gov/disaster/4856។ តាមដាន FEMA តំបន់ 9 @FEMARegion9 នៅលើ X ឬ តាមដាន FEMA នៅលើបណ្តាញសង្គមតាមរយៈ ប្លក់ FEMA នៅលើ fema.gov @FEMA ឬ @FEMAEspanol នៅលើ X FEMA ឬ FEMA Espanol នៅលើ Facebook @FEMAនៅលើ Instagram និងតាមរយៈ បណ្តាញ YouTube របស់ FEMA។ 

រដ្ឋ California ប្តេជ្ញាចិត្តគាំទ្រអ្នកស្រុកនៅក្នុងខណ្ឌដែលរងផលប៉ះពាល់ដោយព្យុះភ្លើងឆេះព្រៃនៅទីក្រុង Los Angeles នៅពេលដែលពួកគេស្វែងរកដំណើរការនៃការស្តារនីតិសម្បទា។ ចូលទៅកាន់ CA.gov/LAFires  ដើម្បទទួលបានព័ត៌មានដែលមានបច្ចុប្បន្នភាពអំពីកម្មវិធីស្ដារនីតិសម្បទាគ្រោះមហន្តរាយ ថ្ងៃផុតកំណត់សំខាន់ៗ និងរបៀបដែលត្រូវដាក់ពាក្យសុំជំនួយ។

Tags:
បាន​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ