វីដេអូ និង រូបថត
ក្រាហ្វិក, អត្ថបទ នៃ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងអត្ថបទគំរូ
ប្រភេទពត័មាននៅលើទំព័រនេះគឺល្អសម្រាប់ដៃគូខាងក្រៅ និង ប្រព័ន្ធផ្សព្វផ្សាយដែលកំពុងស្វែងរកមាតិកាស្ដីពីការសង្គ្រោះគ្រោះមហន្តរាយដើម្បីចែករំលែកនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងអំឡុងពេល និងក្រោយគ្រោះមហន្តរាយ រួមមាន៖ ក្រាហ្វិកសង្គម ខិត្តប័ណ្ណ និង ការប្រកាស វីដេអូដែលអាចចូលប្រើបាន និងវីដេអូចលនាជាច្រើនភាសា។
វីដេអូ និង រូបថត
មានបុគ្គលិករាប់ពាន់នាក់ដែលបានដាក់ពង្រាយទៅប្រតិបត្តិការគ្រោះមហន្តរាយនៅទូទាំងប្រទេស។ យើងចែករំលែក រាល់ វីដេអូ និង រូបថត ចុងក្រោយបំផុតពីការឆ្លើយតបនៅលើវេទិកា DVIDS របស់យើង។
FEMA នៅលើ YouTube
មើលតារាងវីដេអូរបស់ FEMA នៅលើ YouTube សម្រាប់ព័ត៌មានស្តីពីជំនួយគ្រោះមហន្តរាយដើម្បីជួយអ្នករស់រានមានជីវិតឆ្លងកាត់ដំណើរការសង្គ្រោះ។
ជំនួយគ្រោះមហន្តរាយ និង សេចក្តីប្រកាសសេវាសាធារណៈ (ភាសាអង់គ្លេសនិងអេស្ប៉ាញ)
មើលគ្រប់ គំនូរជីរចល និង សេចក្តីប្រកាសសេវាសាធារណៈ
ដេអូភាសាសញ្ញាអាមេរិក (ASL)
មើលវីដេអូ ភាសាសញ្ញាអាមេរិក ទាំងអស់
ក្រាហ្វិក, អត្ថបទ នៃ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងអត្ថបទគំរូ
Beware of Fraud and Scams
ទាញយកឯកសារហ្ស៊ីបរូបក្រាហ្វិក
មានរូបក្រាហ្វិក
- ទម្រង់: Facebook, Instagram Story, and Twitter
- ភាសា: English, Spanish, Arabic, French, German, Chamorro, Chuukese, Creole, Ilocano, Ōlelo Hawaiʻi Korean, Portuguese, Simplified Chinese, Tagalog, Urdu, and Vietnamese
អត្ថបទគំរូ
ប្រយ័ត្នការក្លែងបន្លំ និងការបោកប្រាស់។ បន្ទាប់ពីគ្រោះមហន្តរាយ ជារឿយៗមានការបោកប្រាស់ និងពាក្យចចាមអារ៉ាមដែលកំណត់គោលដៅទៅរកអ្នករស់រានមានជីវិត។ សូមប្រើប្រភពផ្លូវការក្នុងតំបន់ រដ្ឋ និងសហព័ន្ធសម្រាប់ព័ត៌មានដែលអាចជឿទុកចិត្តបាន។ អ្នករស់រានមានជីវិតមិនគួរទុកចិត្តនរណាម្នាក់ដែលអះអាងថាជាបុគ្គលិកជំនួយគ្រោះមហន្តរាយដែលសុំលុយនោះទេ។ បុគ្គលិកជំនួយគ្រោះមហន្តរាយក្នុងតំបន់ និងសហព័ន្ធមិនទាមទារ ឬទទួលយកលុយនោះទេ។
Crisis Counseling
ទាញយកឯកសារហ្ស៊ីបរូបក្រាហ្វិក
មានរូបក្រាហ្វិក
- ទម្រង់: Facebook, Twitter, Instagram Story, and Instagram/Facebook Feed
- ភាសា: English, Spanish, Arabic, French, German, Creole, Hindi, Ilocano, Japanese, Korean, Ōlelo Hawaiʻi , Portuguese, Simplified Chinese, Tagalog, Urdu, and Vietnamese
អត្ថបទគំរូ
ដើម្បីចូលប្រើជំនួយផ្លូវចិត្តសម្រាប់ព្រឹត្តិការណ៍ដ៏តក់ស្លុតនេះ អ្នកអាចហៅទូរសព្ទ ឬផ្ញើសារជាអក្សរ ខ្សែទូរសព្ទជំនួយគ្រោះមហន្តរាយនៃរដ្ឋបាលសេវាកម្មសុខភាពផ្លូវចិត្ត និងការប្រើគ្រឿងញៀន ដែលរក្សាការសម្ងាត់ និងឥតគិតថ្លៃ និងភ្ជាប់ជាមួយអ្នកប្រឹក្សាវិបត្តិដែលបានបណ្តុះបណ្តាល 24/7 តាមរយៈលេខ 1-800-985-5990។
ប្រសិនបើអ្នកថ្លង់ ឬពិបាកស្តាប់ ហើយប្រើភាសាសញ្ញាអាមេរិក (ASL) សូមប្រើឧបករណ៍ចល័តរបស់អ្នកដើម្បីហៅទៅលេខ 1-800-985-5990 ឬចុច “ASL Now” តាមរយៈ disasterdistress.samhsa.gov (samhsa.gov/find-help/disaster-distress-helpline) ដើម្បីទាក់ទងបុគ្គលិកវិបត្តិ ASL យ៉ាងស្ទាត់ជំនាញ។
ការដោះស្រាយជាមួយនឹងអាកាសធាតុ - អត្ថបទគំរូ
- កំណត់វិធីល្អបំផុតដើម្បីការពារខ្លួនអ្នកពីខ្យល់បក់ខ្លាំង និងទឹកជំនន់។
- ជ្រកកោននៅក្នុងជំរកព្យុះដែលបានកំណត់ ឬបន្ទប់ខាងក្នុងសម្រាប់ការពារខ្យល់ខ្លាំង។
- ទៅកាន់ទីខ្ពស់បំផុតនៃអគារប្រសិនបើអ្នកជាប់ដោយសារទឹកជំនន់។ កុំឡើងចូលទៅក្នុងបន្ទប់ឡៅតឿដំបូលដែលបិទជិត។ អ្នកអាចនឹងជាប់នៅពេលទឹកជំនន់កើនឡើង។
- ហាមដើរ ហែលទឹក ឬបើកបរឆ្លងកាត់ទឹកជំនន់។ ត្រលប់ទៅក្រោយ។ មិនត្រូវលង់ទឹកទេ! ទឹកដែលមានល្បឿនលឿនដែលកម្រាស់ត្រឹមតែប្រាំមួយអ៊ីញអាចធ្វើឱ្យអ្នកដួល ហើយទឹកមួយកំសួលអាចហូរយករថយន្តរបស់អ្នកចេញបាន។