alert - warning

This page has not been translated into Khmer. Visit the Khmer page for resources in that language.

Fact Sheets

ទឹកជំនន់ភ្លាមៗ កើតឡើងនៅពេលដែលភ្លៀងធ្លាក់ខ្លាំងពេក និងយូរពេកសម្រាប់ដីស្រូបយកទឹកទាំងអស់។ ប្រជាពលរដ្ឋ Louisiana ស៊ាំនឹងព្យុះផ្គររន្ទះ។ ប៉ុន្តែប្រសិនចំណុចកណ្ដាលនៃព្យុះមួយនៅស្ថិតនៅតំបន់មួយ ហើយមានភ្លៀងធ្លាក់ខ្លាំងរាប់ម៉ោង នោះអាចនាំឱ្យមានទឹកជំនន់ភ្លាមៗ ដែលគំរាមកំហែងដល់អាយុជីវិតមនុស្ស និងខូចខាតទ្រព្យសម្បត្តិ។

illustration of page of paper Release Date:

កម្លាំងខ្យល់ព្យុះអាចប្រែក្លាយសម្ភារៈសម្រាប់តុបតែងលម្អទីធ្លាទៅជាមីស៊ីលដែលអាចបំបែកបង្អួច និងទ្វារបាន។ ការខូចខាតទ្រព្យសម្បត្តិដែលទាក់ទងនឹងខ្យល់ព្យុះភាគច្រើនកើតឡើងបន្ទាប់ពីខ្យល់ព្យុះ នៅពេលភ្លៀងលេចក្នុងសំណង់តាមបង្អួច ទ្វារ និងប្រហោងក្នុងដំបូល។

illustration of page of paper Release Date:

តើលោកអ្នក ឬសមាជិកគ្រួសាររបស់លោកអ្នកមានពិការភាព ឬជំងឺដែលត្រូវការជំនួយជាក់លាក់ដែរឬទេ? សូមយកឱកាសនេះមុនពេលព្យុះខ្យល់កំបុតត្បូងកើតឡើង ដើម្បីរៀបចំផែនការពីរបៀបដែលអ្នកនឹងជម្លៀសដោយសុវត្ថិភាព។

illustration of page of paper Release Date:

នៅពេលខ្យល់កំបុតត្បូងគំរាមកំហែង មនុស្សចាស់អាចជួបប្រទះនឹងគ្រោះថ្នាក់បន្ថែម។ ពួកគេប្រឈមមុខនឹងឧបសគ្គជាច្រើនទៀតក្នុងអំឡុងពេលមានអាសន្នជាងមនុស្សភាគច្រើន៖ ភាពឯកោ ការចល័តភាពមានកម្រិត និងតម្រូវការផ្នែកវេជ្ជសាស្ត្រ។ មនុស្សវ័យចំណាស់អាចកាត់បន្ថយហានិភ័យរបស់ពួកគេដោយរៀបចំសម្រាប់ខ្យល់កំបុតត្បូង និងគ្រោះអាសន្នផ្សេងទៀតមុនពេលវាកើតឡើង។

illustration of page of paper Release Date:

យូនីតនៃលំនៅឋានបណ្តោះអាសន្នដែលអាចដឹកជញ្ជូនបាន FEMA (TTHUs) ត្រូវបានរចនាឡើងជាដំណោះស្រាយលំនៅដ្ឋាន បណ្តោះអាសន្នដ៏មានសុវត្ថិភាព និងសន្តិសុខ ប៉ុន្តែដូចទៅនឹងទម្រង់នៃលំនៅឋានទាំងអស់ដែរ FEMA TTHUs មានហានិភ័យចំពោះការខូចខាតដោយសារខ្យល់ព្យុះ និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរផ្សេងទៀត។

illustration of page of paper Release Date:

ប្រសិនបើអ្នកជាអ្នករស់រានមានជីវិតពីខ្យល់កំបុតត្បូងអៃដាអ្នកអាចមានសិទ្ធិទទួលបានជំនួយជួលផ្ទះបន្តសម្រាប់ជួលលំនៅដ្ឋានបណ្តោះអាសន្នតាមរយៈកម្មវិធីបុគ្គល និងគ្រួសាររបស់ FEMA ។ FEMA បង់ថ្លៃជួលផ្ទះបណ្ដោះអាសន្ន រួមទាំងប្រាក់កក់នៅកន្លែងផ្សេងក្រៅពីផ្ទះដែលខូចរបស់អ្នក ដើម្បីជួយអ្នកឱ្យងើបឡើងវិញ។

illustration of page of paper Release Date:

ប្រសិនបើលោកអ្នកបានទទួលសំបុត្រពីFEMAដែលចែងថាព័ត៌មានមិនពេញលេញ ឬ លោកអ្នកមិនអាចទទួលជំនួយបន្ទាប់ពីមានគ្រោះមហន្តរាយ លោកអ្នកមានសិទ្ធិដាក់ពាក្យតវ៉ាចំពោះការសម្រេចចិត្តរបស់ពួកយើងក្នុងរយៈពេល 60 ថ្ងៃគិតចាប់ពីថ្ងៃនៅលើសំបុត្រនោះ។ ការតវ៉ាបែបនេះគឺជាការស្នើសុំជាលាយលក្ខណ៍អក្សរដើម្បីពិនិត្យមើលសំណុំរឿងរបស់លោកអ្នកម្តងទៀត ហើយយកព័ត៌មានដែលលោកអ្នកបានផ្តល់បន្ថែមមកពិនិត្យ ដោយសារវាអាចមានឥទ្ធិពលដល់ការសម្រេចចិត្តរបស់ពួកយើង។ នៅក្នុងព្រឹត្តិការណ៍បើវាចំណាយពេលលើសពីហុកសិបថ្ងៃ សូមបន្ថែមមូលហេតុដែលពាក្យតវ៉ាលោកអ្នកត្រូវផ្ញើយឺត។

illustration of page of paper Release Date:

FEMA រដូវរងារបានមកដល់ហើយ សុវត្ថិភាពនិងសុខុមាលភាពរបស់អស់លោកអ្នកដែលរស់នៅក្នុងលំនៅដ្ឋានបណ្តោះអាសន្នរបស់ FEMA គឺជាកង្វល់មួយដ៏សំខាន់សម្រាប់ទីភ្នាក់ងាររបស់យើងខ្ញុំ។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនសម្រាប់លោកអ្នកត្រៀមខ្លួនពីភាពត្រជាក់និងភ្លៀងក្នុងរដូវរងារ។

illustration of page of paper Release Date:

ប្រាក់កម្ចីគ្រោះមហន្តរាយរបស់រដ្ឋបាលអាជីវកម្មខ្នាតតូចរបស់សហរដ្ឋអាមេរិក (SBA) មិនមែនសម្រាប់តែអាជីវកម្មប៉ុណ្ណោះទេ។ ការដាក់ពាក្យអាចផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ អ្នករស់រាន ពីព្យុះកំបុតត្បូង Ida ដែលកំពុងស្វែងរកជំនួយ ។

illustration of page of paper Release Date:

ប្រសិនបើអ្នកមិនទាន់បានទទួលការទូទាត់ឬបានតាមដានលិខិតសម្រេចរបស់អ្នកពីFEMA, អ្នកអាចបញ្ចេញសកម្មភាពដើម្បីជម្រុញដំណើរការទៅមុខ ៖ សូមទូរស័ព្ទមកយើងឬចូលមកយើងតាមអនឡាញឬប្រើអ៊ែប FEMA app – កុំគ្រាន់តែរង់ចាំនោះឡើយ ។ FEMA ប្រហែលជាអាចជួយបាន!

illustration of page of paper Release Date: