ទឹកជំនន់ភ្លាមៗ៖ ត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាព

Release Date:
កញ្ញា 7, 2022

ទឹកជំនន់ភ្លាមៗ កើតឡើងនៅពេលដែលភ្លៀងធ្លាក់ខ្លាំងពេក និងយូរពេកសម្រាប់ដីស្រូបយកទឹកទាំងអស់។ ប្រជាពលរដ្ឋ Louisiana ស៊ាំនឹងព្យុះផ្គររន្ទះ។ ប៉ុន្តែប្រសិនចំណុចកណ្ដាលនៃព្យុះមួយនៅស្ថិតនៅតំបន់មួយ ហើយមានភ្លៀងធ្លាក់ខ្លាំងរាប់ម៉ោង នោះអាចនាំឱ្យមានទឹកជំនន់ភ្លាមៗ ដែលគំរាមកំហែងដល់អាយុជីវិតមនុស្ស និងខូចខាតទ្រព្យសម្បត្តិ។


បុព្វហេតុផ្សេងៗ

 

  • ទឹកជំនន់ភ្លាមៗ ភាគច្រើនបណ្តាលមកពីព្យុះផ្គររន្ទះដែលធ្វើដំណើរយឺតៗ ឬស្ថិតនៅកន្លែងមួយ ដោយព្យុះផ្គររន្ទះបកទៅមកៗម្តងហើយម្តងទៀតលើតំបន់ដដែល ឬដោយភ្លៀងធ្លាក់ខ្លាំងពីព្យុះខ្យល់កំបុតត្បូង និងព្យុះត្រូពិច។ ភ្លៀងធ្លាក់ខ្លាំងអាចបង្កើតទឹកជំនន់យ៉ាងឆាប់រហ័សក្នុងរយៈពេលពីរបីម៉ោង ឬសូម្បីតែប៉ុន្មាននាទី ហើយទឹកជំនន់អាចកើតឡើងរាប់ម៉ែលពីកន្លែងដែលភ្លៀងធ្លាក់។
  • កត្តាមួយចំនួននាំឱ្យមានទឹកជំនន់ភ្លាមៗ។ កត្តាសំខាន់ពីរគឺថាតើភ្លៀងធ្លាក់ខ្លាំងប៉ុណ្ណា (កម្រិតទឹកភ្លៀង) និងរយៈពេលដែលភ្លៀងធ្លាក់ (រយៈពេល)។
  • ផ្ទៃដីនៅរដ្ឋ Louisiana ភាគច្រើនជាដីទំនាប។ នេះបណ្តាលឱ្យមានបញ្ហាបង្ហូរទឹកក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងនៅរដូវក្តៅ ព្យុះត្រូពិច និងព្យុះខ្យល់កំបុតត្បូង។ ផ្លូវ និងចំណតរថយន្តមិនអាចស្រូបទឹកបានទេ ទឹកនោះត្រូវតែបង្ហូរចូលទៅក្នុងប្រឡាយនិងវាលភក់ត្រពាំង (bayous)ដែលឆ្អែត (ទឹកជោគ)។ កំទេចកំទីដែលសល់ពីខ្យល់ព្យុះដែលមិនបានសម្អាតនៅតាមប្រឡាយ ប្រឡាយបង្ហូរទឹក និងផ្លូវទឹកអាចរារាំងទឹកមិនឱ្យហូរបានដោយរលូន។

លទ្ធផល

 

  • ទឹកជំនន់ភ្លាមៗអាចបោកបក់រថយន្តទៅឆ្ងាយ ដកដើមឈើទាំងឫស និងបំផ្លាញអគារ និងស្ពាន។ ទឹកហូរដែលមានជម្រៅប្រាំមួយអ៊ីញអាចធ្វើឱ្យមនុស្សម្នាក់ដួល។ ទឹកពីរហ្វីតដែលហូរ អាចអូសទាញយានជំនិះទៅឆ្ងាយបាន។ ជាធម្មតាគ្មានសញ្ញាព្រមានថានឹងមានទឹកជំនន់ភ្លាមៗដែលអាចជាគ្រោះថ្នាក់ដល់ជីវិតនឹងមកដល់នោះទេ។ អ្នកស្លាប់ដោយសារទឹកជំនន់ភាគច្រើននៅសហរដ្ឋអាមេរិកកើតឡើងដោយទឹកជំនន់ភ្លាមៗ។

 
ការព្រមានអំពីទឹកជំនន់ (Flood Warning)នឹងការប្រយ័ត្ននឹងទឹកជំនន់ (Flood Watch)


ការប្រយ័ត្ននឹងទឹកជំនន់ភ្លាមៗ (flash flood watch)មានន័យថាស្ថានភាពគឺត្រឹមត្រូវសម្រាប់ទឹកជំនន់ភ្លាមៗ
ការព្រមានអំពីទឹកជំនន់ភ្លាមៗ (flash flood warning) មានន័យថា ទឹកជំនន់កំពុងកើតឡើង ឬជិតមកដល់។   

ការប្រយ័ត្ននឹងទឹកជំនន់ភ្លាមៗ (FLASH FLOOD WATCH)


នៅពេលមានការប្រកាសការប្រយ័ត្ននឹងទឹកជំនន់ភ្លាមៗ (flash flood WATCH) សូមប្រុងប្រយ័ត្នចំពោះសញ្ញានៃទឹកជំនន់ភ្លាមៗ ហើយត្រៀមខ្លួនដើម្បីជម្លៀសខ្លួននៅពេលមានការជូនដំណឹងភ្លាមៗ។

  • កុំចតយានជំនិះរបស់លោកអ្នកនៅតាមមាត់ច្រាំងវាលភក់ត្រពាំង (bayous) ប្រឡាយ អូរ ឬផ្លូវទឹកផ្សេងទៀត។
  • ជៀសវាងតំបន់ដែលទទួលរងការជន់លិច រួមទាំងតំបន់ដែលមានការ់ធ្លាក់ចុះ កន្លែងទាប និងប្រឡាយ។
  • ប្រុងប្រយ័ត្នចំពោះទឹកដែលហក់ឡើងយ៉ាងលឿន។

    

ការព្រមានអំពីទឹកជំនន់ភ្លាមៗ (FLOOD WARNING)


នៅពេលមានការប្រកាសការព្រមានអំពីទឹកជំនន់ភ្លាមៗ (flash flood WARNING) ឬនៅពេលលោកអ្នកឃើញទឹកជន់មក សូមធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីជួយសង្រ្គោះខ្លួនអ្នក។

  • ទៅដីខ្ពស់ប្រសិនបើអាច។
  • ជៀសវាងកន្លែងដែលទឹកជន់លិច និងកន្លែងណាដែលមានទឹកហូរយ៉ាងលឿន។
  • កុំព្យាយាមឆ្លងផ្លូវទឹកដែលហូរ។
  • ប្រសិនបើត្រូវបានណែនាំឱ្យជម្លៀសចេញ លោកអ្នកត្រូវធ្វើភ្លាមៗ។
  • បន្តតាមដានការព្យាករណ៍អាកាសធាតុ និងការជូនដំណឹង - នៅតាមវិទ្យុ ទូរទស្សន៍ ឬទូរស័ព្ទរបស់លោកអ្នក។

 

ការបើកបរ និងទឹកជំនន់៖ ការផ្សំចូលគ្នាដ៏គ្រោះថ្នាក់

 

  • ស្ទើរតែពាក់កណ្តាលនៃអ្នកស្លាប់ដោយសារទឹកជំនន់ភ្លាមៗគឺទាក់ទងនឹងរថយន្ត។
  • ប្រសិនបើបើកបរក្នុងភ្លៀងខ្លាំង សូមប្រុងប្រយ័ត្នចំពោះទឹកជំនន់នៅផ្លូវហាយវេត្រឹមកន្លែងដែលធ្លាក់ចុះ និងផ្លូវក្រោមស្ពាន។
  • កុំព្យាយាមបើកបរឆ្លងកាត់ផ្លូវលិចទឹក។ ជម្រៅទឹកមិនតែងតែច្បាស់ទេ ហើយផ្លូវអាចត្រូវបានទឹកជន់លុបចេញ។ សូមត្រឡាប់ក្រោយហើយទៅតាមផ្លូវផ្សេងទៀត។
  • ប្រសិនបើយានជំនិះត្រូវម៉ាស៊ីនរលត់ក្នុងទឹកជន់ខ្ពស់ ត្រូវទុកវាចោលភ្លាមៗ ហើយស្វែងរកដីខ្ពស់ជាង។ ទឹកដែលហក់ឡើងយ៉ាងលឿនអាចនឹងខ្ទប់រថយន្តហើយបោកបក់ទៅឆ្ងាយ។
Tags:
បាន​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ