ការត្រៀមខ្លួនពីអាកាសធាតុសម្រាប់អ្នករស់រានមានជីវិតដែលរស់នៅក្នុងលំនៅដ្ឋានបណ្តោះអាសន្នរបស់ FEMA

Release Date:
January 19, 2022

រដូវរងារបានមកដល់ហើយ សុវត្ថិភាពនិង​សុខុមាលភាពរបស់អស់លោកអ្នកដែលរស់នៅក្នុងលំនៅដ្ឋានបណ្តោះអាសន្នរបស់ FEMA គឺ​ជា​កង្វល់មួយ​ដ៏​សំខាន់​សម្រាប់​ទីភ្នាក់ងារ​របស់​យើងខ្ញុំ។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនសម្រាប់លោកអ្នកត្រៀមខ្លួនពីភាពត្រជាក់និងភ្លៀងក្នុងរដូវរងារ។

អ្វីដែលត្រូវធ្វើក្នុងពេលមានអាកាសធាតុធ្ងន់ធ្ងរ:

  • បើសិនមានការព្យាករណ៍ថានឹងមានអាកាសធាតុធ្ងន់ធ្ងរកើតឡើង សុំប្រុងប្រយ័ត្នចំពោះការព្រមានអំពីអាកាសធាតុនេះ​ ហើយអនុលោមតាមបញ្ជាផ្លូវការជម្លៀសប្រជាជនចេញពីក្នុងតំបន់។
  • សុំប្រើវិទ្យុអាកាសធាតុដើម្បីតាមដានការបញ្ជាជម្លៀសប្រជាជនចេញ។
  • ប្រសិនបើអាជ្ញាធរ​តំបន់ណែនាំប្រជាជននៅក្នុងផ្ទះចល័តឲ្យស្វែងរកទីជំរកសុវត្ថិភាព សុំធ្វើការជម្លៀសភ្លាម។
  • អ្នកដែលរស់រានមានជីវិតដែលរស់នៅក្នុងផ្ទះសណ្តោង ត្រូវទុកផ្ទះនោះនៅមួយកន្លែង។
  • កុំជ្រកនៅក្នុងផ្ទះសណ្តោង ឬផ្ទះចល័ត នៅពេលមានខ្យល់ខ្លាំង ព្យុះទឹកកក ធ្លាក់ទឺកកក ធ្លាក់ព្រិល ឬ ទឹកជំនន់។

ការរំពឹងទុកសម្រាប់អ្នកមានលំនៅក្នុងលំនៅដ្ឋានបណ្តោះអាសន្នរបស់ FEMA មុនពេល ក្នុងអំឡុងពេល និងបន្ទាប់ពីមានអាកាសធាតុធ្ងន់ធ្ងរ

អ្នកដែលមានលំនៅក្នុងលំនៅដ្ឋានបណ្តោះអាសន្នរបស់ FEMA មិនអនុញ្ញាតឲ្យបិទក្តារនៅបង្អួច រុសរើផ្ទះ ឬកែទ្រង់ទ្រាយផ្ទះឡើយ។ ប្រសិនបើមន្ទ្រីគ្រប់គ្រងភាពអាសន្ននៅតំបន់ទាមទារឲ្យមានការជម្លៀសចេញ គ្រប់បុគ្គលទាំងអស់អាចយកបានតែរបស់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

  • FEMAលើកទឹកចិត្តឲ្យអស់លោកអ្នកដែលជាប់ឈ្មោះ ធ្វើការទិញធានារ៉ាបរងសម្រាប់ការជួលផ្ទះ នៅពេលដែលរស់នៅក្នុងផ្ទះរបស់ FEMA។
  • អ្នកជាប់ឈ្មោះរស់នៅក្នុងផ្ទះរបស់ FEMA គួរតែរៀបចំផែនការជម្លៀស និង ​ការប្រាស្រ័យទាក់ទងក្នុងគ្រាអាសន្ន។
  • អ្នកដែលមានលំនៅក្នុងលំនៅដ្ឋានបណ្តោះអាសន្នរបស់ FEMA គួរតែធ្វើតាមសេចក្តីណែនាំពីមន្ទ្រីគ្រប់គ្រងភាពអាសន្ននៅតំបន់ ឬរបស់រដ្ឋ ស្តីពីការជម្លៀសខ្លួននេះ។ អ្នកដែលគ្មានសមត្ថភាពក្នុងការជម្លៀសចេញ អាចនិងទាក់ទងទៅអ្នកគ្រប់គ្រងភាពអាសន្ននៅតំបន់ ឬ ទេទៅលេខ 211 ដើម្បីទទួលបានជំនួយក្នុងការដឹកជញ្ជូន
  • កុំទុកសត្វចិញ្ចឹមក្នុងផ្ទះចល័ត ឬក្នុងផ្ទះសណ្តោងនៅពេលមានអាកាសធាតុធ្ងន់ធ្ងរកើតឡើង។
  • បើសិនលំនៅដ្ឋានត្រូវបានខូចខាត សុំទាក់ទង់ទៅកាន់អ្នកធ្វើការសង្គមកិច្ចរបស់គាត់ដើម្បីទទួលយោបល់ពីការត្រឡប់ទៅផ្ទះ ឬអាចតេទៅ FEMA សុំជំនួយតាមរយៈលេខទូរស័ព្ទ 800-621-3362។ សម្រាប់អ្នកដែលតេហៅតាមសេវាទំនាក់ទំនង ដូចជាតាមទូរស័ព្ទមានវិដេអូសម្រាប់អ្នកដែលមានបញ្ហាគថ្លង់ គួតែធ្វើបច្ចុប្បន្នភាពជាមួយFEMAពីលេខទូរស័ព្ទសម្រាប់សេវាកម្មមួយនោះ។ លេខទូរស័ព្ទទំនាក់ទំនងឥតគិតថ្លៃ ទទួលការតេចូល ពីម៉ោង 6 a.m. to 10 p.m. ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។
Tags:
បាន​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ January 21, 2022