ជំនួយសម្រាប់ការជួលបន្ត៖ បើត្រូវការយើងមាននៅទីនេះ

Release Date:
April 19, 2022

ប្រសិនបើអ្នកជាអ្នករស់រានមានជីវិតពីខ្យល់កំបុតត្បូងអៃដាអ្នកអាចមានសិទ្ធិទទួលបានជំនួយជួលផ្ទះបន្តសម្រាប់ជួលលំនៅដ្ឋានបណ្តោះអាសន្នតាមរយៈកម្មវិធីបុគ្គល និងគ្រួសាររបស់ FEMA ។ FEMA បង់ថ្លៃជួលផ្ទះបណ្ដោះអាសន្ន រួមទាំងប្រាក់កក់នៅកន្លែងផ្សេងក្រៅពីផ្ទះដែលខូចរបស់អ្នក ដើម្បីជួយអ្នកឱ្យងើបឡើងវិញ។

កន្លែងជួលរបស់លោកអ្នកអាចជាផ្ទះ បន្ទប់ជួល ឬ សណ្ឋាគារ។ ប្រាក់ជំនួយបូករួមទាំងលុយសម្រាប់ថ្លៃទឹកភ្លើង ប៉ុន្តែមិនមែនសម្រាប់ខ្សែកាប ឬអ៊ីនធឺណិតទេ។ ចំនួនប្រាក់សម្រាប់ជួលដែលបានអនុម័តនឹងផ្អែកលើអត្រាទីផ្សារសមរម្យសម្រាប់តំបន់របស់អ្នក ដែលកំណត់ដោយក្រសួងលំនៅដ្ឋាន និងនគរូបនីយកម្មរបស់សហរដ្ឋអាមេរិក (U.S. Department of Housing and Urban Development)។

ជំនួយការជួលបន្តអាចមាន ដោយផ្អែកលើតម្រូវការដែលកំពុងបន្តមាន ប្រសិនបើមិនមានលំនៅដ្ឋានសមរម្យ ឬអ្នកមិនទាន់បានមានគម្រោងលំនៅដ្ឋានអចិន្ត្រៃយ៍។ ប្រសិនបើអ្នកចង់ស្នើសុំជំនួយការជួលបន្ត អ្នកនឹងត្រូវការបង្កាន់ដៃប្រាក់ដើម្បីបង្ហាញថាអ្នកបានប្រើជំនួយលុយពី FEMA របស់អ្នកសម្រាប់ការជួលផ្ទះ។សូមរក្សាទុកបង្កាន់ដៃសម្រាប់រយៈពេលបីឆ្នាំ។

អ្នកអាចមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលប្រាក់ជំនួយជាបន្ត ប្រសិនបើអ្នក៖

 • បង្ហាញពីតម្រូវការហិរញ្ញវត្ថុរបស់អ្នកដែលទាក់ទងនឹងគ្រោះមហន្តរាយ និង
 • បង្ហាញថាអ្នកកំពុងបង្កើតគម្រោងលំនៅដ្ឋានរយៈពេលវែង ឬជាអចិន្ត្រៃយ៍ឬបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកគម្រោងណាមួយ។ ជាឧទាហរណ៍ ការវាយតំលៃរបស់អ្នកម៉ៅការលើការជួសជុលអាចបង្ហាញពីភាពឆ្ពោះទៅមុខ។

គម្រោងលំនៅដ្ឋានអចិន្ត្រៃយ៍ គឺជាគម្រោងមួយដែលនឹងធ្វើឱ្យអ្នកត្រឡប់ទៅជាលំនៅដ្ឋានប្រកបដោយសុវត្ថិភាព អនាម័យ និងជាផ្ទះស្រួលបួលអចិន្ត្រៃយ៍ក្នុងពេលវេលាសមស្រប រួមទាំងពេលវេលាគ្រប់គ្រាន់ក្នុងការរកប្រាក់ កំណត់ទីតាំងលំនៅដ្ឋានអចិន្ត្រៃយ៍ និងផ្លាស់ទីទៅក្នុងលំនៅដ្ឋាន។ អ្នកត្រូវតែបន្តធ្វើការឆ្ពោះទៅរកការទទួលបានលំនៅដ្ឋានអចិន្ត្រៃយ៍ ដើម្បីនៅតែមានសិទ្ធិទទួលបានជំនួយការជួលបន្ត។

ប្រសិនបើអ្នកមានតម្រូវការបន្ត អ្នកអាចស្នើសុំប្រាក់ជំនួយបន្ថែមសម្រាប់ជួលផ្ទះ។ 

 • ប្រសិនបើអ្នកជាអ្នកជួលផ្ទះ សូមទាក់ទង FEMA ហើយស្នើសុំពាក្យប្រកាសអំពីតម្រូវការបន្តសម្រាប់ជំនួយការជួលផ្ទះ(Declaration of Continuing Need for Rental Assistance)។.
 • ប្រសិនបើអ្នកជាម្ចាស់គេហដ្ឋាន ឯកសារជាធម្មតាត្រូវបានផ្ញើតាមសំបុត្រ 15 ថ្ងៃបន្ទាប់ពីជំនួយការជួលត្រូវបានទទួល។
 • ផ្ញើទម្រង់បែបបទទៅ FEMA ដោយផ្ញើទម្រង់ដែលបានបំពេញទៅ៖ FEMA, P.O. Box 10055, Hyattsville MD 20782-8055  លោកអ្នកអាចផ្ញើសំបុត្រជា ហ្វាក់ (Fax) ទៅកាន់លេខ (800)-827-8112 ឬ​តាមរយៈ តម្លើងឯកសារបស់លោកអ្នក ទៅកាន គណនីអនឡាញ Fema Disaster Assistance Center នៅគេហទំព៍រ Disasterassistance.gov    

ការបន្ថែមពេលវេលាលើប្រាក់ជំនួយការជួលផ្ទះអាចត្រូវបានផ្តល់សម្រាប់រយៈពេល 3 ខែរហូតដល់អតិបរមា 18 ខែ ចាប់ពីថ្ងៃទី 29 ខែសីហា ឆ្នាំ 2021 ដែលជាកាលបរិច្ឆេទនៃការប្រកាសគ្រោះមហន្តរាយពីខ្យល់កំបុតត្បូងអៃដា។

ដើម្បីមានសិទ្ធិទទួលបានជំនួយការជួលបន្ត អ្នកត្រូវតែបំពេញលក្ខខណ្ឌដូចខាងក្រោម៖

 • អ្នកបានប្រើប្រាក់ជំនួយការជួលរបស់អ្នកនៅពេលជួលផ្ទះ។
 • អ្នក​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​ទេ ព្រោះ​វា​មិន​អាច​ចូល​បាន ឬ​មិន​សមរម្យ​ក្នុង​ការ​រស់​នៅ​ដោយ​សារ​គ្រោះ​មហន្តរាយ។
 • អ្នកមិនមានលុយសម្រាប់មានលំនៅដ្ឋានដោយគ្មានជំនួយទេ។
 • អ្នកមិនទទួលបានជំនួយលំនៅដ្ឋានបណ្តោះអាសន្នពីប្រភពផ្សេងទៀតទេ។
 • អ្នកបញ្ជាក់ពីស្ថានភាពនៃគម្រោងលំនៅដ្ឋានអចិន្ត្រៃយ៍របស់អ្នក។

ពាក្យស្នើសុំដែលបានបំពេញនឹងទាមទារឯកសារគាំទ្រទាំងនេះ៖

 • ការបញ្ជាក់ពីស្ថានភាពប្រាក់ចំណូលគ្រួសាមុនគ្រោះមហន្តរាយ និងបច្ចុប្បន្ន។
 • ច្បាប់ចម្លងនៃកិច្ចសន្យាការជួលផ្ទះមុនគ្រោះមហន្តរាយ វិក័យប័ត្រទឹកភ្លើង និងព័ត៌មានធានារ៉ាប់រងរបស់អ្នកជួល។
 • ច្បាប់ចម្លងនៃកិច្ចសន្យាការជួល ឬកិច្ចសន្យាជួលដែលចុះហត្ថលេខាដោយអ្នក និងម្ចាស់ផ្ទះ។
 • បង្កាន់ដៃជួល សែតដែលបានលុបចោល ឬប្រាក់ money order ដែលបង្ហាញពីជំនួយការជួលត្រូវបានប្រើដើម្បីទូទាត់ថ្លៃផ្ទះ។

វាសំខាន់ដែលព័ត៌មានទំនាក់ទំនង និងស្ថានភាពលំនៅដ្ឋានរបស់អ្នកទាន់សម័យជាមួយនឹងFEMA។

Tags:
បាន​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ April 21, 2022