ការតវ៉ាការសម្រេចចិត្តរបស់ FEMA ចំពោះពាក្យស្នើសុំជំនួយរបស់លោកអ្នក

Release Date:
កុម្ភៈ 24, 2022

ប្រសិនបើលោកអ្នកបានទទួលសំបុត្រពី FEMAដែលចែងថាព័ត៌មានមិនពេញលេញ ឬ លោកអ្នកមិនអាចទទួលជំនួយបន្ទាប់ពីមានគ្រោះមហន្តរាយ លោកអ្នកមានសិទ្ធិដាក់ពាក្យតវ៉ាចំពោះការសម្រេចចិត្តរបស់ពួកយើងក្នុងរយៈពេល 60 ថ្ងៃគិតចាប់ពីថ្ងៃនៅលើសំបុត្រនោះ។ ការតវ៉ាបែបនេះគឺជាការស្នើសុំជាលាយលក្ខណ៍អក្សរដើម្បីពិនិត្យមើលសំណុំរឿងរបស់លោកអ្នកម្តងទៀត ហើយយកព័ត៌មានដែលលោកអ្នកបានផ្តល់បន្ថែមមកពិនិត្យ ដោយសារវាអាចមានឥទ្ធិពលដល់ការសម្រេចចិត្តរបស់ពួកយើង។ នៅក្នុងព្រឹត្តិការណ៍បើវាចំណាយពេលលើសពីហុកសិបថ្ងៃ សូមបន្ថែមមូលហេតុដែលពាក្យតវ៉ាលោកអ្នកត្រូវផ្ញើយឺត។

ពាក្យតវ៉ាពីលោកអ្នកអាចផ្លាស់ប្តូរការសម្រេចចិត្តរបស់ FEMA ។ ប្រសិនបើលោកអ្នកទទួលសំបុត្រពីFEMA ដែលចែងថា សំណើរបស់លោកអ្នកត្រូវបានបដិសេធដោយសារតែខ្វះព័ត៌មាន ការផ្តល់ឯកសារដែលតម្រូវឲ្យមានអាចជួយលោកអ្នកឱ្យមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការទទួលជំនួយ។ ប្រសិនបើលោកអ្នកមិនយល់ព្រមជាមួយនឹងចំនួនទឹកប្រាក់នៃជំនួយដែលលោកអ្នកបានទទួលទេ ការផ្តល់វិក្កយបត្រ ឬវាយតម្លៃជាលាយលក្ខណ៍អក្សរអាចអនុញ្ញាតឱ្យអ្នកទទួលបានជំនួយច្រើនជាង។​

ការសរសេរពាក្យតវ៉ា

ការដាក់ពាក្យតវ៉ាត្រូវសរសេរមានទម្រង់ជាសំបុត្រពីអ្នកដាក់ពាក្យ ក្នុងរយៈពេល 60 ថ្ងៃគិតចាប់ពីថ្ងៃនៅលើសំបុត្រសម្រេចចិត្តនោះ។ សូមរួមបញ្ចូលព័ត៌មនខាងក្រោមក្នុងពាក្យតវ៉ា

  • សុំពន្យល់មូលហេតុលោកអ្នកមិនយល់ស្របនិងការសម្រេចចិត្តនេះ
  • លេខសម្គាល់របស់អ្នកដាក់ពាក្យ (ត្រូវសរសេរលើរាល់ទំព័រនីមួយៗ)
  • លេខសម្គាល់គ្រោះមហន្តរាយរបស់FEMA- DR-4611 (ត្រូវសរសេរលើរាល់ទំព័រនីមួយៗ)
  • សូមចងចាំថាត្រូវសរសេកាលបរិច្ឆេទនិងស៊ីញ៉េ
  • សុំភ្ជាប់ឯកសាដែលត្រូវបានសុំឬឯកសារបំរុង

FEMA នឹងពិនិត្យមើលពាក្យតវ៉ារបស់លោកអ្នក និងឯកសារណាមួយដែលអ្នកបានផ្តល់ ដើម្បីធ្វើការសម្រេចចិត្តថ្មីក្នុងរយៈពេល 90 ថ្ងៃ។ ពេលខ្លះការត្រួតពិនិត្យមួយផ្សេងទៀតនឹងត្រូវបានធ្វើឡើង។ ប្រសិនបើត្រូវការព័ត៌មានបន្ថែម FEMA នឹងទាក់ទងទៅលោកអ្នក។ នៅពេលដែលពាក្យតវ៉ាត្រូវបានពិនិត្យ-រួមទាំងការតេហៅទូរសព្ទផ្ទៀងផ្ទាត់ទៅកាន់អ្នកម៉ៅការ ឬអ្នកដទៃទៀត-ការសម្រេចចិត្តនឹងត្រូវបានធ្វើឡើងនៅលើពាក្យតវ៉ារបស់លោអ្នក។

ប្រសិនបើអ្នកផ្សេងទៀតបានដាក់ពាក្យតវ៉ាជំនួសលោកអ្នក លោកអ្នកក៏ត្រូវសរសេរលិខិតផ្តល់សិទ្ធដល់បុគ្កលម្នាក់នោះជាតំណាងរបស់លោកអ្នក។

ស្វែងយល់បន្ថែមអំពីដំណើការនៃការដាក់ពាក្យតវ៉ាការសម្រេចចិត្តរបស់ FEMA រួមបញ្ចូលការណែនាំជាភាសាកាយវិការ​អាមេរិក សូមចូលទៅកាន់ គេហទំព័រ FEMA Answers: Questions on the Appeals Process

របៀបផ្ញើពាក្យតវ៉ារបស់លោកអ្នក

លោកអ្នកអាចបង្កើតគណនីអនឡាញហើយតម្លើងឯកសារបស់លោកអ្នក។ សូមចូលទៅកាន់គេហទំព៍រ Disasterassistance.gov   ចុច​ ““Check Your Application and Log In” (មើលពាក្យរបស់លោកអ្នកហើយចូល) និងធ្វើតាមការណែនាំ

លោកអ្នកអាចផ្ញើសំបុត្រទៅកាន់ FEMA:

Appeals Officer

National Processing Service Center

P.O. Box 10055

Hyattsville, MD 20782-7055

ជាចុងក្រោយ លោកអ្នកអាចផ្ញើសំបុត្រជា ហ្វាក់ (Fax)ទៅកាន់លេខ 800-827-8112 ទាំងមានទំព័រដំបូងដាក់ឈ្មោះ : Attention - FEMA Appeals Officer.

Tags:
បាន​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ