តើអ្វីទៅជាមជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយ FEMA?

Release Date Release Number
DR-4856-CA NR 003
Release Date:
មករា 16, 2025

LOS ANGELES – ប្រសិនបើអ្នកទទួលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃនៅក្នុងខោនធី Los Angeles អ្នកអាចមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុ FEMA។ បន្ទាប់ពីដាក់ពាក្យបណ្តឹងជាមួយក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នក អ្នកអាចដាក់ពាក្យសុំ FEMA តាមរយៈទូរសព្ទលេខ 800-621-3362 ឬចូលទៅ DisasterAssistance.gov។ ប្រសិនបើអ្នកត្រូវការជំនួយបន្ថែម ឬចង់បានជំនួយក្នុងការអាប់ឡូតឯកសារនានា អ្នកគួរតែទៅកាន់មជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយ (DRC) ដើម្បីស្នើសុំជំនួយ និងស្វែងយល់អំពីធនធានពី FEMA និងអង្គការរដ្ឋផ្សេងទៀត ដើម្បីជួយអ្នកក្នុងការសង្គ្រោះរបស់អ្នក។

តើអ្វីទៅជា DRC?

DRC គឺជាកន្លែងដែលផ្លល់លទ្ធភាពចូលប្រើប្រាស់បាន ដែលអ្នកអាចចូលទៅជួបដោយផ្ទាល់ ដើម្បីស្វែងយល់បន្ថែមអំពី FEMA និងភ្នាក់ងារផ្សេងទៀតដែលផ្តល់ជំនួយគ្រោះមហន្តរាយនៅក្នុងខោនធី

Los Angeles។ អ្នករស់នៅក្នុងខោនធី ម្ចាស់អចលនទ្រព្យ ម្ចាស់អាជីវកម្ម និងកសិករអាចទៅកាន់ DRC ដើម្បីស្នើសុំជំនួយ និងទទួលបានធនធាន។

អ្នកអាចរំពឹងថានឹងមានជំនួយគាំទ្រមួយទល់មួយពីបុគ្គលិក FEMA ដែលរីករាយក្នុងការចំណាយពេលវេលាជាមួយអ្នកដើម្បីពន្យល់ពីប្រភេទផ្សេងៗនៃជំនួយដែលបានផ្តល់ជូន។

អ្នកឯកទេសនៅ DRC អាចជួយអ្នកបាន៖

  • ដាក់ពាក្យសុំជំនួយគ្រោះមហន្តរាយពី FEMA។
  • ដាក់ស្នើឯកសារបន្ថែមសម្រាប់ពាក្យសុំរបស់អ្នក។
  • ស្វែងយល់ និងឆ្លើយតបទៅនឹងលិខិតពី FEMA។
  • ស្វែងយល់ពីរបៀបធ្វើឯកសារដែលខូចជាថ្មីដូចជា ភស្តុតាងនៃអាសយដ្ឋាន ឬសំបុត្រកំណើត។
  • ភ្ជាប់ជាមួយខាងធនធានរដ្ឋ។

តើអ្នកណានៅ DRC?

នៅឯ DRC នីមួយៗមានភាពខុសប្លែកគ្នាបន្តិចបន្តួច ដោយផ្អែកលើតម្រូវការរបស់សហគមន៍មូលដ្ឋាន។ រាល់ DRC ទាំងអស់នឹងមានបុគ្គលិក FEMA ដែលត្រូវបានបណ្តុះបណ្តាលនៅក្នុងកម្មវិធីជំនួយបុគ្គល ដែលនៅប្រចាំការដើម្បីឆ្លើយសំណួរអំពីដំណើរការស្នើសុំជំនួយគ្រោះមហន្តរាយរបស់ FEMA។ DRCs អាចមានតំណាងមកពីអង្គការក្នុងស្រុក រដ្ឋ សហព័ន្ធ និងសហគមន៍។ មនុស្សគ្រប់រូបសុទ្ធតែអាចចូលប្រើប្រាស់បានទាំងអស់ រួមទាំងជនពិការ និងអ្នកដែលមានតម្រូវការប្រើប្រាស់ និងមុខកងារផងដែរ។

តើខ្ញុំគួរយកអ្វីទៅ?

អ្នកមិនចាំបាច់នាំយកអ្វីទៅដើម្បីចូលជួបនៅ DRC នោះទេ - មកតែខ្លួនក៏បាន។ ទោះជាយ៉ាងណាក៏ដោយ អាស្រ័យលើជំនួយដែលអ្នកកំពុងស្វែងរក វាអាចមានប្រយោជន៍ក្នុងការរៀបចំទុកជាមុន។

ការដាក់ពាក្យសុំជំនួយ៖ ប្រសិនបើអ្នកកំពុងចាប់ផ្តើម ឬបន្តការស្នើសុំជំនួយ អ្នកគួរតែនាំយកព័ត៌មានខាងក្រោមមកជាមួយអ្នក៖

  • ព័ត៌មានធានារ៉ាប់រង ប្រសិនបើមាន។
  • អាសយដ្ឋាន និងលេខកូដតំបន់នៃផ្ទះដែលខូចខាតដោយគ្រោះមហន្តរាយរបស់អ្នក។
  • ស្ថានភាពលំនៅឋានដែលខូចខាតរបស់អ្នក។
  • លេខរបបសន្តិសុខសង្គម។
  • លេខទូរសព្ទ អាសយដ្ឋាន និងអ៊ីមែល (ប្រសិនបើអ្នកមាន) ដែលអាចទាក់ទងអ្នកបាន។
  • ព័ត៌មានគណនីធនាគារ ប្រសិនបើអ្នកចង់រៀបចំការដាក់ប្រាក់ដោយផ្ទាល់។

សម្រាប់ឧទាហរណ៍នៃឯកសារទាំងនេះ និងបញ្ជីពិនិត្យពាក្យសុំលម្អិតបន្ថែមទៀត សូមមើលបញ្ជីត្រួតពិនិត្យពាក្យសុំនៅលើ DisasterAssistance.gov។ 

តើខ្ញុំគួររំពឹងអ្វី?

មនុស្សគ្រប់រូបសុទ្ធអាចចូលប្រើ DRC បាន រួមទាំងអ្នកជនរងគ្រោះដែលថ្លង់ និងត្រចៀកធ្ងន់។ រាល់ DRC មានប្លង់ចេញមកខុសៗគ្នា ដើម្បីប្រើប្រាស់កន្លែងទំនេរឱ្យល្អបំផុត។ 

DRC នឹងតែងតែមានសញ្ញានៅខាងមុខ ដែលបង្ហាញពីកន្លែងដែលត្រូវចូល។ នៅពេលដែលអ្នកដើរចូលក្នុងទ្វារខាងមុខ អ្នកនឹងត្រូវបានស្វាគមន៍ ហើយអ្នកនឹងចុះឈ្មោះចូល។ គ្រប់ DRC ទាំងអស់មានសន្តិសុខនៅច្រកចូល។ អ្នកប្រហែលជាត្រូវរង់ចាំមួយភ្លែតសម្រាប់អ្នកឯកទេសដែលអ្នកត្រូវការដើម្បីអាចជួបបាន។ បើដូច្នេះមែន អ្នកអាចអង្គុយលើកៅអីដែលបានកំណត់ ឬកន្លែងរង់ចាំ។ ភាគច្រើន អ្នកនឹងមិនចាំបាច់រង់ចាំទេ ហើយនឹងទទួលបានជំនួយភ្លាមៗ។ នៅពេលមានអ្នកឯកទេសភ្លាម ពួកគេនឹងធ្វើការជាមួយអ្នកផ្ទាល់ ដើម្បីជួយឆ្លើយសំណួររបស់អ្នក ជួយអ្នកចុះឈ្មោះសម្រាប់ជំនួយ ឬយល់ពីឯកសាររបស់អ្នក ភ្ជាប់អ្នកជាមួយនឹងធនធានដែលមាន និងច្រើនទៀត។

តើខ្ញុំរក DRC នៅជិតខ្ញុំនៅឯណា?

គិតត្រឹមថ្ងៃទី 14 ខែមករា មាន DRC ចំនួនពីរបានបើកនៅក្នុងខោនធី Los Angeles។ DRC ថ្មីនឹងបន្តបើកក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ដើម្បីស្វែងរក DRC នៅជិតអ្នក រួមទាំងអាសយដ្ឋាន និងម៉ោង សូមចូលទៅកាន់ FEMA.gov/drc ថ្ងៃផុតកំណត់នៃការដាក់ពាក្យសុំជំនួយ FEMA គឺនៅថ្ងៃទី 10 ខែមីនា ឆ្នាំ 2025

សម្រាប់ព័ត៌មានចុងក្រោយបំផុតអំពីការសង្គ្រោះរបស់រដ្ឋ California សូមចូលមើលគេហទំព័រ fema.gov/disaster/4856។ តាមដាន FEMA តំបន់ 9 @FEMARegion9 នៅលើ X ឬ តាមដាន FEMA នៅលើបណ្តាញសង្គមតាមរយៈ ប្លក់ FEMA នៅលើ fema.gov @FEMA ឬ @FEMAEspanol នៅលើ X FEMA ឬ FEMA Espanol នៅលើ Facebook @FEMAនៅលើ Instagram និងតាមរយៈ បណ្តាញ YouTube របស់ FEMA។ ហើយក៏ សូមតាមដានអ្នកគ្រប់គ្រង Deanne Criswell នៅលើ Twitter @FEMA_Deanne

រដ្ឋ California ប្តេជ្ញាចិត្តគាំទ្រអ្នករស់នៅក្នុងខោនធី ដែលរងផលប៉ះពាល់ដោយព្យុះភ្លើងឆេះព្រៃនៅ Los Angeles នៅពេលដែលពួកគេឆ្លងកាត់ដំណើរការនៃការសង្គ្រោះ។ ចូលមើលគេហទំព័រ CA.gov/LAFires  ដើម្បទទួលបានព័ត៌មានថ្មីៗអំពីកម្មវិធីសង្គ្រោះគ្រោះមហន្តរាយ ថ្ងៃផុតកំណត់សំខាន់ៗ និងរបៀបដាក់ពាក្យសុំជំនួយ។

Tags:
បាន​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ