មួយខែក្រោយមក ជំនួយសហព័ន្ធសម្រាប់អ្នករស់រានមានជីវិតពីភ្លើងឆេះព្រៃជិត 700 លានដុល្លារ

Release Date Release Number
014
Release Date:
កុម្ភៈ 7, 2025

LOS ANGELES - កាលពីថ្ងៃទី 7 ខែមករា នៅពេលដែលភ្លើងឆេះព្រៃបានវាយប្រហារក្នុងតំបន់ County Los Angeles និងតំបន់ជាប់គ្នានោះ ប្រជាជនCaliforniaជាង 200,000 នាក់ត្រូវបានជម្លៀសចេញ។ រដ្ឋាភិបាល និងរដ្ឋអំណាចមូលដ្ឋានបានឆ្លើយតបយ៉ាងរហ័សដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះ ដោយប្រើប្រាស់ឧបករណ៍ពន្លត់អគ្គីភ័យជាង 2,000 គ្រឿង យន្តហោះជាង 80គ្រឿងបូក យានយន្តឈូសឆាយជាង 200គ្រឿងបូកនិងឧបករណ៍ជាច្រើនផ្សេងទៀត - ដែលត្រូវបានជំរុញដោយអភិបាលខេត្តនៃកងកម្លាំងឆ្មាំជាតិចំនួន 2,500នាក់ និងសំណើរសុំឱ្យមានការប្រកាសអាសន្ន។ 

ការផ្តល់ធនធានសហព័ន្ធ

នៅថ្ងៃទី 8 ខែមករា ភ្លើងឆេះព្រៃក្នុងតំបន់ County Los Angeles ត្រូវបានប្រកាសថាជាគ្រោះមហន្តរាយដ៏ធំមួយដោយប្រធានាធិបតី និងធ្វើអោយមានការកើនឡើងនៃធនធានសហព័ន្ធបន្ថែមក៏ត្រូវចាប់ផ្តើម។ FEMA និងដៃគូសហព័ន្ធរបស់ខ្លួនបានឆ្លើយតបជាមួយនឹងបុគ្គលិករាប់ពាន់នាក់ និងប្រាក់រាប់លានដុល្លារ ដើម្បីផ្តោតលើការសង្គ្រោះជីវិត និងការទប់ស្កាត់ភ្លើង។ 

គិតត្រឹមថ្ងៃទី 02 ខែកុម្ភៈ ភ្លើងបានរលត់ 100 ភាគរយហើយ។ ជាច្រើនសប្តាហ៍មុន FEMA និង រដ្ឋបាលអាជីវកម្មខ្នាតតូចរបស់សហរដ្ឋអាមេរិក (SBA) បានចាប់ផ្តើមជួយប្រជាជនក្នុងរដ្ឋ California ដើម្បីជួយសង្រ្គោះឡើងវិញ - សម្រាប់ពេលនេះ និងសម្រាប់រយៈពេលវែង។ គិតត្រឹមថ្ងៃទី 7 ខែកុម្ភៈ ជំនួយពីសហព័ន្ធទៅកាន់ម្ចាស់ផ្ទះ អ្នកជួលផ្ទះ និងអាជីវកម្មដែលមានសិទ្ធិក្នុងទម្រង់ជាជំនួយរបស់ FEMA និងប្រាក់កម្ចីគ្រោះមហន្តរាយ SBA ដែលមានការប្រាក់ទាបបានឈានដល់ទឹកប្រាក់ចំនួន 683,276,321 ដុល្លារ

ទឹកប្រាក់នោះរួមមាន៖

  • ទឹកប្រាក់ចំនួន 64,069,621ដុល្លារ សម្រាប់ ក្នុងលំនៅដ្ឋាន FEMA និងជំនួយផ្សេងទៀត
  • ទឹកប្រាក់ចំនួន 619,206,700 ដុល្លារ នៅក្នុងការផ្តល់ជូនប្រាក់កម្ចីទិញផ្ទះ និងអាជីវកម្មពី SBA ដែលជាប្រភពដ៏ធំបំផុតនៃមូលនិធិសង្គ្រោះគ្រោះមហន្តរាយសហព័ន្ធសម្រាប់ម្ចាស់ផ្ទះ អ្នកជួលផ្ទះ អាជីវកម្ម និងអង្គការមិនរកប្រាក់ចំណេញមួយចំនួន។

រហូតមកដល់ពេលនេះ មានគ្រួសារចំនួន 27,211 ត្រូវបានអនុម័តសម្រាប់មូលនិធិ FEMA រួមមាន:

  • ទឹកប្រាក់ចំនួន 9,990,895 ដុល្លារ ជាជំនួយលំនៅដ្ឋានសម្រាប់ជំនួយការជួលរយៈពេលខ្លី និងថ្លៃជួសជុលផ្ទះ
  • ទឹកប្រាក់ចំនួន 54,078,726 ដុល្លារ សម្រាប់តម្រូវការដែលទាក់ទងនឹងគ្រោះមហន្តរាយសំខាន់ៗផ្សេងទៀត ដូចជាការចំណាយទាក់ទងនឹងវេជ្ជសាស្ត្រ ធ្មេញ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនដែលបាត់បង់។
  • ការត្រួតពិនិត្យផ្ទះចំនួន 40,574 ត្រូវបានបញ្ចប់ដើម្បីវាយតម្លៃការខូចខាតទ្រព្យសម្បត្តិ។
  • មជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយ ចំនួន2នៅតែបើកនៅUCLA Research Park និង Altadena Recovery Center។ សរុបមក មជ្ឈមណ្ឌលបានចុះឈ្មោះអ្នកនៅរស់រានមានជីវិតចំនួន 12,641 នាក់ ។ នៅមជ្ឈមណ្ឌល អ្នករស់នៅក្នុងតំបន់អាចនិយាយដោយផ្ទាល់ជាមួយអ្នកតំណាងមកពីកម្មវិធីសហព័ន្ធ និងរដ្ឋ កាកបាទក្រហមអាមេរិក និងអង្គការមិនរកប្រាក់ចំណេញ និងក្រុមសហគមន៍ផ្សេងៗ។

ក្នុងភាពជាដៃគូជាមួយរដ្ឋCalifornia Los Angeles County និងមន្ត្រីក្នុងតំបន់ FEMA នឹងបន្តជួយបុគ្គល និងក្រុមគ្រួសាររស់នៅក្នុងរដ្ឋ California ឱ្យវិលមករកភាពរឹងមាំឡើងវិញ និងចាប់ផ្តើមការស្តារឡើងវិញរបស់ពួកគេ។

ថ្ងៃផុតកំណត់ដើម្បីដាក់ពាក្យជាមួយ FEMA និង SBA គឺទាំងថ្ងៃទី 10 ខែមីនា ឆ្នាំ 2025 

  • ដើម្បីដាក់ពាក្យសុំជំនួយ FEMAសូមចូលទៅកាន់ disasterassistance.gov ប្រើកម្មវិធីទូរស័ព្ទ FEMA ឬតាមរយៈទូរស័ព្ទទៅលេខ 800-621-3362។ អ្នកក៏អាចចូលទៅកាន់ DRC ដើម្បីទទួលបានជំនួយដោយផ្ទាល់។ ដើម្បីកំណត់ទីតាំង DRC សូមចុចទីនេះ
  • សេវាកម្ម និងកម្មវិធីរបស់ FEMA បានអនុញ្ញាត្តិអោយប្រើប្រាស់បានសម្រាប់ជនពិការ និងសម្រាប់អ្នកដែលមានតម្រូវការលើការប្រើប្រាស់។
  • ដើម្បីស្នើសុំកម្ចីគ្រោះមហន្តរាយពី SBA សូមចូលទៅកាន់គេហទំព័រគ្រោះមហន្តរាយរបស់ SBA៖ sba.gov/disaster ឬទាក់ទង SBA តាមអ៊ីមែលនៅ disastercustomerservice@sba.gov ឬទូរស័ព្ទទៅលេខ 800-659-2955 សម្រាប់ព័ត៌មាន។ អ្នកក៏អាចចូលទៅកាន់មជ្ឈមណ្ឌលផ្តល់ប្រាក់កម្ចីគ្រោះមហន្តរាយ ឬមជ្ឈមណ្ឌលស្តារអាជីវកម្ម ដើម្បីទទួលបានជំនួយដោយផ្ទាល់។ សម្រាប់ម៉ោង និងទីតាំង សូមចូលទៅកាន់គេហទំព័រ appointment.sba.gov

បេសកកម្មរបស់ FEMA គឺជួយមនុស្សមុនពេល កំឡុងពេល និងក្រោយពេលមានគ្រោះមហន្តរាយ។

សម្រាប់ព័ត៌មានចុងក្រោយបំផុតអំពីការស្តារនីតិសម្បទារបស់រដ្ឋ California សូមចូលទៅកាន់ fema.gov/disaster/4856។ តាមដាន FEMA តំបន់ 9 @FEMARegion9 នៅលើ X ឬ តាមដាន FEMA នៅលើបណ្តាញសង្គមតាមរយៈ ប្លក់ FEMA នៅលើ fema.gov @FEMA ឬ @FEMAEspanol នៅលើ X FEMA ឬ FEMA Espanol នៅលើ Facebook @FEMAនៅលើ Instagram និងតាមរយៈ បណ្តាញ YouTube របស់ FEMA។ 

រដ្ឋ California ប្តេជ្ញាចិត្តគាំទ្រអ្នកស្រុកនៅក្នុងខណ្ឌដែលរងផលប៉ះពាល់ដោយព្យុះភ្លើងឆេះព្រៃនៅទីក្រុង Los Angeles នៅពេលដែលពួកគេស្វែងរកដំណើរការនៃការស្តារនីតិសម្បទា។ ចូលទៅកាន់ CA.gov/LAFires  ដើម្បទទួលបានព័ត៌មានដែលមានបច្ចុប្បន្នភាពអំពីកម្មវិធីស្ដារនីតិសម្បទាគ្រោះមហន្តរាយ ថ្ងៃផុតកំណត់សំខាន់ៗ និងរបៀបដែលត្រូវដាក់ពាក្យសុំជំនួយ។

Tags:
បាន​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ