BATON ROUGE, La.— ប្រសិនបើអ្នកមិនទាន់បានទទួលការទូទាត់ឬបានតាមដានលិខិតសម្រេចរបស់អ្នកពី FEMA, អ្នកអាចបញ្ចេញសកម្មភាពដើម្បីជម្រុញដំណើរការទៅមុខ ៖ សូមទូរស័ព្ទមកយើងឬចូលមកយើងតាមអនឡាញឬប្រើអ៊ែប FEMA – កុំគ្រាន់តែរង់ចាំនោះឡើយ ។ FEMA ប្រហែលជាអាចជួយបាន!
ដំបូង សូមអានលិខិតសម្រេច FEMA របស់អ្នកយ៉ាងប្រយ័ត្នប្រយែង ។ វាប្រាប់អ្នកអំពីការសម្រេចចិត្តដើមរបស់ FEMA ហើយប្រាប់អ្នកអំពីសកម្មភាពដែលប្រហែលជាត្រូវការដើម្បីផ្លាស់ប្តូរការសម្រេចចិត្តនោះ ។
ឧបសគ្គមួយប្រហែលជាឯកសារការធានារ៉ាប់រងភាពជាម្ចាស់ផ្ទះឬអ្នកជួលរបស់អ្នក ។ ក្រោយពីខ្យល់ព្យុះ Ida ដំណោះស្រាយការធានារ៉ាប់រងបានមានដំណើរការយូរខុសពីធម្មតា ។ FEMA មិនអាចបំពេញពាក្យសុំរបស់អ្នកបានរហូតដល់ច្បាប់នៃដំណោះស្រាយការធានារ៉ាប់រងមួយច្បាប់មាននៅក្នុងសំណុំរឿងរបស់អ្នក ។ កាលណាអ្នកទទួលបានព័ត៌មានពីភ្នាក់ងាររបស់អ្នកហើយសូមបញ្ជាក់ថាផ្តល់សំណៅមួយច្បាប់ទៅ FEMA ។
បញ្ហាមួយទៀតអាចជាឯកសារនានាដេលអ្នកកំពុងមានបញ្ហាស្វែងរក ។ ប្រសិនបើអ្នកមានបញ្ហាមួយក្នុងការផ្តល់ជាភ័ស្តុតាងចំពោះទីកន្លែងអ្នកបានរស់នៅនៅពេលខ្យល់កំបុតត្បូងបានវាយបោកមកឬ ផ្តល់ជាភ័ស្តតាងអំពីទ្រព្យដែលបានខូចខាតសូមប្រាប់ឲ្យ FEMA ដឹង ។ យើងមានអ្នកឯកទេសដែលផ្តល់ឱវាទ អំពីកន្លែងដើម្បីទទួលក្រដាសស្នាមដែលអ្នកត្រូវការ ។ ទម្រង់បែបបទភ័ស្តុតាងជាច្រើនដែលអ្នកមិនធ្លាប់ដែលឮទាល់តែសោះ ។
ប្រសិនបើអ្នកកំពុងទាមទារជំនួយសម្រាប់ជំនួយទាក់ទងនឹងលំនៅដ្ឋាន FEMA ផ្តល់ឱ្យក្រោមកម្មវិធីជំនួយតម្រូវការផ្សេងទៀត (ONA) របស់ខ្លួនសម្រាប់អ្វីៗដូចជា ជំនួយបុណ្យសព ជំនួយវេជ្ជសាស្រ្ត និងធ្មេញ ជំនួយថែទាំកុមារ ជំនួយផ្លាស់ទី និងការផ្ទុក អ្នកគ្រាន់តែត្រូវការផ្តល់បង្កាន់ដៃសម្រាប់វត្ថុទាំងនេះ ។ .
ចំពោះការបាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ការដឹកជញ្ជូន (រថយន្ត ម៉ូតូរបស់អ្នក ។ល។) ឬការផ្តល់មូលនិធិសម្រាប់ការធានារ៉ាប់រងទឹកជំនន់ជាក្រុម មានដំណាក់ការបន្ថែមដែលត្រូវធ្វើជាមួយរដ្ឋបាលអាជីវកម្មខ្នាតតូចរបស់សហរដ្ឋអាមេរិក (SBA)។ ប្រសិនបើ FEMA មិនបញ្ជូនអ្នកទៅកម្មវិធី SBA សម្រាប់កម្ចីគ្រោះមហន្តរាយដែលមានការប្រាក់ទាប ឬអ្នកបំពេញឯកសារសម្រាប់ប្រាក់កម្ចី ប៉ុន្តែត្រូវបានបដិសេធ នោះអ្នកអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រភេទជំនួយតម្រូវការផ្សេងទៀតទាំងនេះ ហើយអ្នកនឹងត្រូវផ្តល់បង្កាន់ដៃម្តងទៀត ។ . ប្រសិនបើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រាក់កម្ចី SBA ប៉ុន្តែជ្រើសរើសមិនទទួលយក ONA ប្រហែលជាមិនមានទេ ។
ប្រសិនបើអ្នកចង់ដឹងពីជម្រើសរបស់អ្នក ឬមានសំណួរអំពីពាក្យសុំរបស់អ្នក បុគ្គលិក FEMA អាចរកបានដើម្បីជួយ - អ្នកអាចទូរស័ព្ទទៅបណ្តាញជំនួយ FEMA (800-621-3362) ឬចូលទៅកាន់មជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយបើកទ្វារមួយនៅក្នុងរដ្ឋ Louisiana ដើម្បីនិយាយទល់មុខគ្នា នឹងអ្នកតំណាង FEMA ។ អ្នកអាចរកឃើញមជ្ឈមណ្ឌលនៅ ក្បែរអ្នកដោយចូលទៅ www.fema.gov/DRC ។
អ្នកអាចទាក់ទងជាមួយFEMA ក្នុងរបៀបមួយចំនួន ៖
- ចូលទៅអនឡាញនៅ DisasterAssistance.gov;
- ការទូរស័ព្ទទៅបណ្តាញជំនួយ FEMA លេខ 800-621-3362 ។ ប្រតិបត្តិករពហុភាសា គឺមានជូន; ឬ
- ការទាញយកកម្មវិធី អ៊ែប FEMA ។