រង់ចាំចម្លើយក្នុងពាក្យសុំ FEMA របស់អ្នកឬ ? តាមដានជាមួយFEMA [https://www.fema.gov/km/press-release/20211221/waiting-answers-your-fema-application-follow-fema] Release Date: ធ្នូ 21, 2021 BATON ROUGE, LA.— ប្រសិន​បើ​អ្នក​មិន​ទាន់បាន​ទទួល​ការទូទាត់​ឬ​បានតាមដាន​លិខិត​សម្រេច​របស់​អ្នក​ពី​ FEMA, អ្នក​អាច​​បញ្ចេញ​សកម្មភាព​ដើម្បី​ជម្រុញ​ដំណើរការ​ទៅ​មុខ ៖  សូម​ទូរស័ព្ទ​មក​យើង​ឬ​ចូល​មក​យើង​តាម​អនឡាញ​ឬ​ប្រើ​អ៊ែប FEMA – កុំ​គ្រាន់តែ​រង់ចាំ​នោះ​ឡើយ ។ FEMA ប្រហែល​ជា​អាច​ជួយ​បាន! ដំបូង សូម​អាន​លិខិត​សម្រេច ​FEMA របស់​អ្នក​យ៉ាង​ប្រយ័ត្នប្រយែង ។ វា​ប្រាប់​អ្នក​អំពី​ការសម្រេច​ចិត្ត​ដើម​របស់​ FEMA ហើយ​ប្រាប់​អ្នក​អំពី​សកម្មភាព​ដែល​ប្រហែល​ជា​ត្រូវការ​ដើម្បី​ផ្លាស់ប្តូរ​ការសម្រេចចិត្ត​នោះ ។ ឧបសគ្គ​មួយ​ប្រហែល​ជា​ឯកសារ​ការធានារ៉ាប់រង​ភាពជាម្ចាស់​ផ្ទះ​ឬ​អ្នក​ជួល​របស់​អ្នក ។ ក្រោយ​ពី​ខ្យល់​ព្យុះ Ida ដំណោះស្រាយ​ការធានារ៉ាប់រង​បាន​មាន​ដំណើរការ​យូរ​ខុស​ពីធម្មតា ។ FEMA មិន​អាច​បំពេញ​ពាក្យ​សុំ​របស់​អ្នក​បាន​រហូតដល់​ច្បាប់​នៃ​ដំណោះស្រាយ​ការធានារ៉ាប់រង​មួយ​ច្បាប់​មាន​នៅ​ក្នុង​សំណុំរឿង​របស់​អ្នក ។ កាល​ណា​អ្នក​ទទួល​បាន​ព័ត៌មាន​ពី​ភ្នាក់ងារ​របស់​អ្នក​ហើយ​សូម​បញ្ជាក់ថា​ផ្តល់​សំណៅ​មួយ​ច្បាប់​ទៅ FEMA ។ បញ្ហា​មួយ​ទៀត​អាច​ជា​ឯកសារ​នា​នា​ដេល​អ្នក​កំពុង​មាន​បញ្ហា​ស្វែងរក ។ ប្រសិន​បើ​អ្នក​មាន​បញ្ហា​មួយ​ក្នុង​ការផ្តល់​ជា​ភ័ស្តុតាង​ចំពោះ​ទីកន្លែង​អ្នក​បាន​រស់​នៅ​នៅ​ពេល​ខ្យល់​កំបុតត្បូង​បាន​វាយ​បោក​មក​ឬ ផ្តល់​ជា​ភ័ស្តតាង​អំពី​ទ្រព្យ​ដែល​បាន​ខូចខាត​សូម​ប្រាប់​ឲ្យ FEMA ដឹង ។ យើង​មាន​អ្នកឯកទេស​ដែល​ផ្តល់​ឱវាទ អំពី​កន្លែង​ដើម្បី​ទទួល​ក្រដាសស្នាម​ដែល​អ្នក​ត្រូវការ ។ ទម្រង់​បែបបទ​ភ័ស្តុតាង​ជាច្រើន​ដែល​អ្នក​មិន​ធ្លាប់​ដែល​ឮ​ទាល់តែសោះ ។ ប្រសិន​បើ​អ្នក​កំពុង​ទាមទារ​ជំនួយ​សម្រាប់​ជំនួយ​ទាក់ទង​នឹង​លំនៅដ្ឋាន FEMA ផ្តល់​ឱ្យ​ក្រោម​កម្មវិធី​ជំនួយ​តម្រូវការ​ផ្សេង​ទៀត (ONA) របស់​ខ្លួន​សម្រាប់​អ្វី​ៗ​ដូច​ជា ជំនួយ​បុណ្យសព ជំនួយ​វេជ្ជសាស្រ្ត និង​ធ្មេញ ជំនួយ​ថែទាំ​កុមារ ជំនួយ​ផ្លាស់ទី និងការផ្ទុក អ្នក​គ្រាន់តែ​ត្រូវការ​ផ្តល់​បង្កាន់ដៃ​សម្រាប់​វត្ថុ​ទាំងនេះ ។ . ចំពោះ​ការបាត់បង់​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន ការដឹក​ជញ្ជូន (រថយន្ត ម៉ូតូរបស់​អ្នក ។ល។) ឬ​ការផ្តល់​មូលនិធិ​សម្រាប់​ការធានា​រ៉ាប់រង​ទឹកជំនន់​ជា​ក្រុម មាន​ដំណាក់ការ​បន្ថែម​ដែល​ត្រូវ​ធ្វើ​ជាមួយ​រដ្ឋបាល​អាជីវកម្ម​ខ្នាត​តូច​របស់​សហរដ្ឋ​អាមេរិក (SBA)។ ប្រសិនបើ FEMA មិន​បញ្ជូន​អ្នក​ទៅ​កម្មវិធី SBA សម្រាប់​កម្ចី​គ្រោះ​មហន្តរាយ​ដែល​មាន​ការប្រាក់​ទាប ឬ​អ្នក​បំពេញ​ឯកសារ​សម្រាប់​ប្រាក់កម្ចី ប៉ុន្តែ​ត្រូវ​បាន​បដិសេធ នោះ​អ្នក​អាច​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ប្រភេទ​ជំនួយ​តម្រូវការ​ផ្សេង​ទៀត​ទាំងនេះ ហើយ​អ្នក​នឹង​ត្រូវ​ផ្តល់​បង្កាន់ដៃ​ម្តង​ទៀត ។ . ប្រសិន​បើ​អ្នក​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ប្រាក់កម្ចី SBA ប៉ុន្តែ​ជ្រើសរើស​មិន​ទទួល​យក ONA ប្រហែល​ជា​មិន​មាន​ទេ ។ ប្រសិនបើ​អ្នក​ចង់​ដឹង​ពី​ជម្រើស​របស់​អ្នក ឬ​មាន​សំណួរ​អំពី​ពាក្យសុំ​របស់​អ្នក បុគ្គលិក FEMA អាច​រក​បាន​ដើម្បី​ជួយ - អ្នក​អាច​ទូរស័ព្ទ​ទៅ​បណ្តាញ​ជំនួយ FEMA (800-621-3362) ឬ​ចូល​ទៅកាន់​មជ្ឈមណ្ឌល​សង្គ្រោះ​គ្រោះមហន្តរាយ​បើក​ទ្វារ​មួយ​នៅ​ក្នុង​រដ្ឋ Louisiana ដើម្បី​និយាយ​ទល់​មុខ​គ្នា  នឹង​អ្នក​តំណាង FEMA ។ អ្នក​អាច​រក​ឃើញ​មជ្ឈមណ្ឌល​នៅ ក្បែរ​អ្នក​ដោយ​ចូល​ទៅ www.fema.gov/DRC [http://www.fema.gov/DRC] ។ អ្នក​អាច​ទាក់ទង​ជាមួយ​FEMA ក្នុង​របៀប​មួយ​ចំនួន ៖ * ចូល​ទៅ​អនឡាញ​នៅ DisasterAssistance.gov [https://www.disasterassistance.gov/]; * ការទូរស័ព្ទ​ទៅ​បណ្តាញ​ជំនួយ ​FEMA លេខ 800-621-3362 ។ ប្រតិបត្តិករ​ពហុភាសា គឺ​មាន​ជូន; ឬ * ការទាញយក​កម្មវិធី អ៊ែប FEMA ។