ការពារសិទ្ធិទទួលបានជំនួយ FEMA របស់អ្នក ហើយដាក់ពាក្យឥឡូវនេះ

Release Date Release Number
NR-026
Release Date:
មីនា 21, 2025

LOS ANGELES - ប្រសិនបើផ្ទះ ឬទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ្នកត្រូវបានខូចខាតដោយភ្លើងឆេះព្រៃនៅខោនធី Los Angeles ឬព្យុះបោកបក់ចន្លោះថ្ងៃទី 7 ខែមករា ដល់ថ្ងៃទី 31 ខែមករា ឆ្នាំ 2025 នោះអ្នកអាចមានសិទ្ធិទទួលបានជំនួយគ្រោះមហន្តរាយ FEMA ។

យើងលើកទឹកចិត្តជាខ្លាំងឱ្យដាក់ពាក្យសុំជំនួយបុគ្គល FEMA ត្រឹមថ្ងៃផុតកំណត់ 31 ខែមីនា ចំពោះបុគ្គលដែលមិនច្បាស់លាស់អំពីសិទ្ធិទទួលបានជំនួយ FEMA របស់ពួកគេ កំពុងរង់ចាំការដោះស្រាយការទាមទារធានារ៉ាប់រង ឬបច្ចុប្បន្នមិនមានតម្រូវការដែលមិនអាចបំពេញបាន ប៉ុន្តែអាចត្រូវការនៅពេលអនាគត។

ការដាក់ពាក្យស្នើសុំ ជួយធ្វើឱ្យប្រាកដថា ប្រសិនបើការទាមទារធានារ៉ាប់រងរបស់អ្នកត្រូវបានបដិសេធ អ្នកមិនមានធានារ៉ាប់រង ឬពាក្យបណ្តឹងធានារ៉ាប់រងរបស់អ្នកមិនធានារ៉ាប់រងលើការខាតបង់របស់អ្នកទេ នោះអ្នកអាចនៅតែមានសិទ្ធិទទួលបានជំនួយ FEMA ។

អាចដាក់ពាក្យស្នើសុំបានតែមួយប៉ុណ្ណោះក្នុងមួយគ្រួសារសម្រាប់ជំនួយគ្រោះមហន្តរាយ FEMA ។ ប្រសិនបើអ្នកដាក់ពាក្យ ហើយត្រូវបានគេប្រាប់ថាអ្នកបានដាក់ពាក្យរួចហើយ សូមបញ្ជាក់ជាមួយសមាជិកគ្រួសាររបស់អ្នកថាគ្មាននរណាម្នាក់បានដាក់ពាក្យសុំជំនួយជំនួសអ្នកទេ។

ប្រសិនបើអ្នកសង្ស័យថាមានការក្លែងបន្លំ សូមទូរសព្ទទៅខ្សែទូរសព្ទជំនួយរបស់ FEMA ជាបន្ទាន់តាមរយៈលេខ 1-800-621-3362 ឬចូលទៅកាន់នៅមជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយ។ ក្រុមសន្តិសុខរបស់ FEMA នឹងបញ្ឈប់ពាក្យស្នើសុំក្លែងបន្លំណាមួយ និងស៊ើបអង្កេតអត្ថប្រយោជន៍ស្ទួនដែលអាចកើតមាន។ បុគ្គលិក FEMA នឹងអាចជួយអ្នករស់រានមានជីវិតបាន ហើយធានាថាពួកគេទទួលបានជំនួយដែលពួកគេមានសិទ្ធិទទួលបាន។

ថ្ងៃចន្ទ ទី 31 ខែមីនា គឺជាថ្ងៃចុងក្រោយដើម្បីដាក់ពាក្យសុំជំនួយគ្រោះមហន្តរាយ FEMA - ថ្ងៃផុតកំណត់នេះនឹងមិនប៉ះពាល់ដល់ការដាក់ពាក្យដែលបានចាប់ផ្តើមរួចហើយនោះទេ។

របៀបពាក្យស្នើសុំជំនួយបុគ្គល FEMA ៖ 

  • អ៊ិនធឺណិតនៅលើ DisasterAssistance.gov
  • នៅលើអាប់ផ្លីខេសិន FEMA
  • តាមរយៈការតេទូរស័ព្ទទោកាន់ផ្នែកជួយ 1-800-621-3362. ប្រសិនបើអ្នកប្រើសេវាបញ្ជូនត សូមផ្តល់លេខទូរស័ព្ទរបស់អ្នកមកខាង FEMAសម្រាប់ប្រើប្រាស់សេវាកម្មនោះ។ មានជំនួយសម្រាប់ភាសាជាច្រើន។ លេខទូរស័ព្ទបើកពីថ្ងៃអាទិត្យដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 4 អង្គរស៍រ ដល់ 10 យប់ ម៉ោងប៉ាស៊ីហ្វិក។
  • នៅ មជ្ឈមណ្ឌលស្តារឡើងវិញពីគ្រោះមហន្តរាយ (DRC)។ ដើម្បីកំណត់ទីតាំង DRC ដែលនៅជិតអ្នក សូមចូលទៅកាន់ DRC Locator

សម្រាប់វីដេអូភាសាសញ្ញាអាមេរិកស្តីពីវិធីដាក់ពាក្យស្នើសុំ សូមទស្សនា FEMA Accessible: បីវិធីដើម្បីចុះឈ្មោះសម្រាប់ជំនួយគ្រោះមហន្តរាយរបស់ FEMA

ព័ត៌មានបន្ថែមអំពីជំនួយ FEMA៖ 

តើខ្ញុំអាចទទួលបានជំនួយ FEMA ប្រសិនបើខ្ញុំមានការធានារ៉ាប់រងដែរឬទេ? | FEMA.gov

ជំនួយមានសម្រាប់អ្នករស់រានមានជីវិតពីភ្លើងឆេះព្រៃដែលមានមុខរបរដោយខ្លួនឯង | FEMA.gov

ការចំនាយដ៏ធំដែលក្រុមហ៊ុន FEMA គ្របដ្ញើរ

ការដាក់ស្នើឯកសារធានារ៉ាប់រងរបស់អ្នកទៅកាន់ FEMA

នៅសល់ពីរប្រចាំសប្តាហ៍ទៀតសម្រាប់ដាក់ពាក្យស្នើសុំជំនួយផ្ទាល់ខ្លួនរបស់ FEMA និងការខ្ចីប្រាក់អត្រាការប្រាក់ទាបពីអាជ្ញាធរអភិវឌ្ឍន៍វិស័យអាជីវកម្មតូច (SBA)

ប្រសិនបើ FEMA សម្រេចឲ្យអ្នកមិនមានសិទ្ធិទទួលជំនួយដំបូង អ្នកនៅមានជម្រើសផ្សេងទៀត។

ជនរងគ្រោះពីភ្លើងឆេះព្រៃ៖ សូមប្រុងប្រយ័ត្នចំពោះការក្លែងបន្លំអត្តសញ្ញាណដែលគេលួច និងការបោកប្រាស់និងបន្លំជាការសង្គ្រោះគ្រោះមហន្តរាយផ្សេងទៀត | FEMA.gov

តាមដាន FEMA តាមអនឡាញនៅលើ X @FEMA ឬ @FEMAEspanol នៅលើទំព័រ Facebook របស់ FEMA ទំព័រ Espanol និងនៅតាមគណនី YouTube របស់ FEMA។ សម្រាប់ព័ត៌មានអំពីការត្រៀមខ្លួន សូមតាមដាន Ready Campaign   នៅលើ X @Ready.gov, នៅលើ Instagram @Ready.gov ឬនៅលើទំព័រ Ready Facebook

រដ្ឋកាលីហ្វ័រញ៉ាប្តេជ្ញាចិត្តគាំទ្រអ្នករស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយព្យុះភ្លើងឆេះព្រៃនៅទីក្រុង Los Angeles ខណៈពេលដែលពួកគេស្វែងរកដំណើរការស្តារឡើងវិញ។ សូមចូលទៅកាន់ CA.gov/LAFires សម្រាប់ព័ត៌មានថ្មីៗស្តីពីស្តារឡើងវិញនៃសង្គ្រោះគ្រោះមហន្តរាយ ថ្ងៃផុតកំណត់សំខាន់ៗ និងរបៀបដាក់ពាក្យសុំជំនួយ។

Tags:
បាន​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ