LOS ANGELES – ប្រជាជននៅរដ្ឋ California មួយចំនួនដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃនៅខោនធី Los Angeles អាចត្រូវបានគេយកជាគោលដៅសម្រាប់ការបោកប្រាស់ និងគ្រោងការណ៍ក្លែងបន្លំនានា។ ជាញឹកញាប់ គ្រោះមហន្តរាយគឺជាឱកាសសម្រាប់ឧក្រិដ្ឋជនដែលព្យាយាមទទួលបានឈ្មោះ អាសយដ្ឋាន និងលេខសន្តិសុខសង្គម ដើម្បីក្លែងបន្លំទទួលយកជំនួយរបស់ FEMA ស្របច្បាប់របស់ជនរងគ្រោះ។
ជាការសំខាន់ក្នុងការកត់សម្គាល់ថា គ្រួសារនីមួយៗអាចដាក់បានតែពាក្យសុំមួយប៉ុណ្ណោះ។ ជនរងគ្រោះដែលកំពុងដាក់ពាក្យសុំទៅ FEMA ហើយត្រូវបានគេប្រាប់ថាពួកគេបានដាក់ពាក្យសុំរួចហើយគួរតែធានាឱ្យច្បាស់ជាមុនថា គ្មាននរណាម្នាក់ផ្សេងទៀតនៅក្នុងគ្រួសារបានដាក់ពាក្យសុំជំនួសពួកគេទេ។ ប្រសិនបើអ្នកសង្ស័យថាមានការក្លែងបន្លំ សូមទូរសព្ទទៅបណ្តាញជំនួយ FEMA ជាបន្ទាន់តាមរយៈលេខ
800-621-3362 ឬនិយាយជាមួយអ្នកតំណាង FEMA នៅមជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយ។ ក្រុមសន្តិសុខរបស់ FEMA នឹងស៊ើបអង្កេតការក្លែងចម្លងភ្លាមៗ ហើយបញ្ឈប់ដំណើរការបន្ថែមទៀតរបស់ពាក្យសុំនោះ។ បុគ្គលិក FEMA នឹងអាចជួយអ្នករស់រានមានជីវិតបាន ហើយធានាថាពួកគេទទួលបានជំនួយដែលពួកគេមានសិទ្ធិទទួលបាន។
ប្រសិនបើអ្នកមិនបានដាក់ពាក្យសុំជំនួយទេ ប៉ុន្តែបានទទួលលិខិតពី FEMA អំពីពាក្យសុំរបស់អ្នក សូមទូរសព្ទទៅបណ្តាញទូរសព្ទជំនួយ FEMA តាមលេខ 800-621-3362 ដើម្បីបញ្ឈប់ដំណើរការពាក្យសុំបន្ថែមទៀត និងដើម្បីស៊ើបអង្កេតការក្លែងបន្លំជាក់ស្តែង។
ចូលមើលនៅ IdentityTheft.gov សម្រាប់ព័ត៌មាន និងជំហានបន្ថែម ដែលអ្នកអាចអនុវត្តបានប្រសិនបើអ្នកសង្ស័យថាអ្នកជាជនរងគ្រោះនៃចោរកម្មអត្តសញ្ញាណ។
ច្បាប់នៃរដ្ឋ California ការការពារការដំឡើងតម្លៃមានប្រសិទ្ធភាព និងអនុវត្តចំពោះសណ្ឋាគារ លំនៅឋានជួល អាហារ និងទំនិញ និងសេវាកម្មជាច្រើនមុខផ្សេងទៀត។ ប្រសិនបើអ្នកគិតថា អ្នកជាជនរងគ្រោះនៃការដំឡើងតម្លៃ ការបោកប្រាស់ទាក់ទងនឹងគ្រោះមហន្តរាយ ឬការប្រព្រឹត្តខុសផ្សេងទៀត សូមចូលមើលនៅ https://oag.ca.gov/LAFires ដើម្បីធ្វើការរាយការណ៍។
ការក្លែងបន្លំ និងការបោកប្រាស់ផ្សេងទៀត
ជនរងគ្រោះពីគ្រោះមហន្តរាយត្រូវដឹងថាអ្នកបន្លំបោកប្រាស់ និងឧក្រិដ្ឋជនអាចបន្តអំពើអាក្រក់របស់ពួកគេពេញមួយរយៈពេលនៃការសង្គ្រោះគ្រោះមហន្តរាយនេះ។ នេះជាការបោកប្រាស់ពីរបី ដែលត្រូវប្រុងប្រយ័ត្ន៖
អ្នកធ្វើត្រាប់បន្លំជា FEMA។ បុគ្គលិកគ្រោះមហន្តរាយក្នុងតំបន់ និងសហព័ន្ធមិនទាមទារ ឬទទួលយកលុយនោះទេ។ កុំជឿនរណាម្នាក់ដែលសន្យាផ្តល់ជំនួយគ្រោះមហន្តរាយជាថ្នូរនឹងការបង់ប្រាក់នោះ។ កុំបង្ហាញព័ត៌មានផ្ទាល់ខ្លួនដល់បុគ្គលដែលអះអាងថាជា FEMA ឬបុគ្គលិកសហព័ន្ធតាមរយៈការហៅទូរស័ព្ទ ឬអ៊ីមែលដែលមិនបានស្នើសុំ។ FEMA នឹងមិនទាក់ទងអ្នកទេ លុះត្រាតែអ្នកបានទូរសព្ទទៅ FEMA ជាមុនសិន ឬបានដាក់ពាក្យដើម្បីសុំជំនួយ។ សួររកមើលផ្លាកសម្គាល់ខ្លួន។ តំណាង FEMA ទាំងអស់មានស្លាកសម្គាល់អត្តសញ្ញាណដែលមានរូបថត។ អាវយឺត ឬអាវពាក់ក្រៅ FEMA មិនមែនជាភស្តុតាងអត្តសញ្ញាណទេ។ ពួកជនបោកប្រាស់ក៏អាចតាំងខ្លួនជាមន្ត្រីរដ្ឋាភិបាល បុគ្គលិកជំនួយ ឬបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រងផងដែរ។
សូមប្រុងប្រយ័ត្នចំពោះការហៅទូរសព្ទដោយមិនបានរំពឹងទុក ឬការមកលេងផ្ទះរបស់អ្នកពីមនុស្សដែលអះអាងថាខ្លួនជាអ្នកត្រួតពិនិត្យលំនៅឋានរបស់ FEMA ឬនិយាយថាពួកគេធ្វើការឱ្យ FEMA។ តំណាងរបស់ FEMA នឹងមានផ្លាកសម្គាល់ដែលមានអ៊ុតប្លាស្ទិកពីលើ និងលេខចុះបញ្ជី FEMA ចំនួនប្រាំបួនខ្ទង់របស់អ្នក។ អ្នកត្រួតពិនិត្យមិនដែលគិតថ្លៃសេវាដើម្បីត្រួតពិនិត្យទ្រព្យសម្បត្តិរបស់អ្នកនោះទេ។
អ្នកអាជីពបោកប្រាស់។ FEMA មិនជួល ឬគាំទ្រអ្នកម៉ៅការជាក់លាក់ដើម្បីជួសជុលផ្ទះ ឬណែនាំការជួសជុលនោះទេ។ ការងារតែមួយគត់របស់អ្នកត្រួតពិនិត្យលំនៅឋានរបស់ FEMA គឺការផ្ទៀងផ្ទាត់ការខូចខាត។ នៅពេលមានការសង្ស័យ សូមរាយការណ៍ពីអាកប្បកិរិយាគួរឱ្យសង្ស័យណាមួយទៅកាន់អាជ្ញាធរមូលដ្ឋានរបស់អ្នក។
អង្គការសប្បុរសធម៌ក្លែងក្លាយ។ មនុស្សគ្មានសីលធម៌អាចព្យាយាមទទួលយកជំនួយសម្រាប់ជនរងគ្រោះពីគ្រោះមហន្តរាយតាមរយៈទូរសព្ទ អ៊ីមែល លិខិត ឬដោយផ្ទាល់។ សួររកឈ្មោះ អាសយដ្ឋាន លេខទូរសព្ទ និងគេហទំព័ររបស់អង្គការសប្បុរសធម៌របស់ពួកគេ។ បន្ទាប់មក សូមទូរសព្ទទៅអង្គការសប្បុរសធម៌ដើម្បីបញ្ជាក់ថាអ្នកដែលស្នើសុំថវិកាគឺជាបុគ្គលិកឬអ្នកស្ម័គ្រចិត្តពិតប្រាកដ។
ថ្ងៃផុតកំណត់នៃការដាក់ពាក្យសុំជំនួយ FEMA គឺនៅថ្ងៃទី 10 ខែមីនា ឆ្នាំ 2025។ ដើម្បីដាក់ពាក្យសុំ៖ ចូលមើលនៅ DisasterAssistance.gov ទូរសព្ទទៅបណ្ដាញផ្តល់ជំនួយរបស់ FEMA តាមលេខ 800-621-3362 ឬដាក់ពាក្យដោយទៅផ្ទាល់នៅមជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយ (DRC)។ដើម្បីស្វែងរក DRC នៅជិតអ្នក សូមចូលទៅកាន់ FEMA.gov/drc។
សម្រាប់ព័ត៌មានចុងក្រោយបំផុតអំពីការស្តារនីតិសម្បទារបស់រដ្ឋ California សូមចូលមើលគេហទំព័រ fema.gov/disaster/4856។ តាមដាន FEMA តំបន់ 9 @FEMARegion9 នៅលើ X ឬ តាមដាន FEMA នៅលើបណ្តាញសង្គមតាមរយៈ ប្លក់ FEMA នៅលើ fema.gov @FEMA ឬ @FEMAEspanol នៅលើ X FEMA ឬ FEMA Espanol នៅលើ Facebook @FEMAនៅលើ Instagram និងតាមរយៈ បណ្តាញ YouTube របស់ FEMA។
រដ្ឋ California ប្តេជ្ញាចិត្តគាំទ្រអ្នករស់នៅក្នុងខោនធី ដែលរងផលប៉ះពាល់ដោយព្យុះភ្លើងឆេះព្រៃនៅ Los Angeles នៅពេលដែលពួកគេឆ្លងកាត់ដំណើរការនៃការសង្គ្រោះ។ ចូលមើលគេហទំព័រ CA.gov/LAFires ដើម្បទទួលបានព័ត៌មានថ្មីៗអំពីកម្មវិធីស្ដារនីតិសម្បទាគ្រោះមហន្តរាយ ថ្ងៃផុតកំណត់សំខាន់ៗ និងរបៀបដែលត្រូវដាក់ពាក្យសុំជំនួយ។