BATON ROUGE, La. – មជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយរបស់ FEMA ចាប់ផ្តើមបើកដំណើរការហើយនៅ Houma ដើម្បីជួយអ្នកដែលរស់រានមានជីវិតដែលបានរងផលប៉ះពាល់ដោយខ្យល់កំបុតត្បូងអៃដា។ អ្នករស់រានមានជីវិតអាចទទួលជំនួយដើម្បីបំពេញពាក្យស្នើសុំជំនួយក្នុងគ្រោះមហន្តរាយ តម្លើងឯកសារ ហើយពួកគេអាចឆ្លើយសំណួរអំពីការទទួលជំនួយពីរដ្ឋសហព័ន្ធក្នុងគ្រាមានគ្រោះមហន្តរាយ នៅតាមគ្រប់មជ្ឈមណ្ឌលទាំងអស់។
អ្នកឯកទេសរបស់ FEMA ធ្វើការពីម៉ោង 9 ព្រឹកដល់ម៉ោង 6ល្ងាច (9 a.m. to 6 p.m.) ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ហើយពីម៉ោង 9ដល់ម៉ោង 2ល្ងាច (9 a.m. to 2 p.m.) ថ្ងៃសៅរ៍នៅទីតាំងខាងក្រោម៖
East Park Recreation Center – Parking Lot (នៅកន្លែងចតរថយន្ត)
107 Robert Street
Houma, LA 70363
មជ្ឈមណ្ឌលទាំងអស់កំពុងចាត់វិធានការកូវិដ-19។ គ្រប់បុគ្គលិក អ្នកស្ម័គ្រចិត្ត និង អ្នកដែលរស់រានមានជីវិតទាំងអស់ តម្រូវឲ្យពាក់ម៉ាស។
ប្រជាជននៅគ្រប់ស្រុកដែលបានរងផលប៉ះពាលដោយខ្យល់កំបុតត្បូងអៃដាអាចទៅមជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយដែលនៅបើដំណើរការនៅរដ្ឋLouisiana។ដើម្បីស្វែងរកមជ្ឈមណ្ឌលមួយ សូមមើលកម្មវិធីទូរស៍ព្ទ FEMA ឬ មើលទំព័រ www.FEMA.gov/DRC ឬ តេមកកាន់លេខទូរស័ព្ទផ្តល់ជំនួយរបស់ FEMA 800-621-3362.