មជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយនៅ Houma និង Raceland ត្រូវបិទទ្វារជាអចិន្ត្រៃយ៍នៅថ្ងៃ ទី 25 ខែ កុម្ភៈ

Release Date Release Number
051
Release Date:
កុម្ភៈ 18, 2022

BATON ROUGE, La. – មជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយពីរកន្លែងចុងក្រោយរបស់ FEMA នៅ Louisiana​ ដែលមានទីតាំងនៅ Houma និង Raceland និងត្រូវបិទទ្វារជាអចិន្ត្រៃយ៍នៅថ្ងៃ ទី 25 ខែ កុម្ភៈ ម៉ោង 6 ល្ងាច។  FEMA និងនៅតែបន្តធ្វើការសហការជាមួយ និងការិយាល័យអភិបាលរដ្ឋពីក្រសួងសន្តិសុខមាតុភូមិ និងការរៀបចំការសង្គ្រោះបន្ទាន់ដើម្បីជួយអ្នកដែលនៅរស់រានមានជីវិត និងសហគមន៍នៅLouisiana​ឲ្យទទួលបានការស្ដារឡើងវិញបន្ទាប់ពីបានរងផលប៉ះពាល់ដោយខ្យល់កំបុតត្បូងអៃដា។

កន្លែងទាំងពីរនេះមានទីតាំងនៅ: 

LPG Government Complex  
4876 LA-1      
Raceland, LA 70394   

East Park Recreation Center (parking lot) (នៅកន្លែង​ចត​រថយន្ត)
107 Robert Street       
Houma, LA 70363

FEMA​ជំរុញអ្នកដែលរស់រាន់មានជីវិតបន្តការទាក់ទង និង ជូនដំណឹងដល់ FEMA អំពីការផ្លាស់ប្តូរនៅក្នុងអាស័យដ្ឋានអ៊ីមែល ផ្ទះ ឬលេខទូរស័ព្ទ និងដើម្បីរាយការណ៍អំពីការទូទាត់ធានារ៉ាប់រង ឬការខូចខាតបន្ថែមដែលបានរកឃើញចាប់តាំងពីការត្រួតពិនិត្យផ្ទះហើយ។

លោកអ្នកអាចទំនាក់ទំនងមកកាន់ FEMAតាមរយៈ:

  • មើលតាមអនឡាញនៅទំព័រ DisasterAssistance.gov 
  • តេមកកាន់លេខទូរស័ព្ទផ្តល់ជំនួយក្នុងមហន្តរាយរបស់ FEMA 800-621-3362
  • ទាញយកកម្មវិធីទូរស៍ព្ទ FEMA
Tags:
បាន​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ