ការត្រៀមសម្រាប់ព្យុះខ្យល់កំបុតត្បូងសម្រាប់ជនពិការ ឬដែលត្រូវការជំនួយក្នុងការធ្វើអ្វីមួយ [https://www.fema.gov/km/fact-sheet/hurricane-preparation-person-disability-or-accessfunctional-need] Release Date: មិថុនា 9, 2022 តើលោកអ្នក ឬសមាជិកគ្រួសាររបស់លោកអ្នកមានពិការភាព ឬជំងឺដែលត្រូវការជំនួយជាក់លាក់ដែរឬទេ? សូមយកឱកាសនេះមុនពេលព្យុះខ្យល់កំបុតត្បូងកើតឡើង ដើម្បីរៀបចំផែនការពីរបៀបដែលអ្នកនឹងជម្លៀសដោយសុវត្ថិភាព។ សូមដឹងថាឧបករណ៍អ្វីខ្លះដែលលោកអ្នកនឹងត្រូវការ សូមគិតអំពីឧបករណ៍ដែលលោកអ្នកប្រើជាទៀងទាត់។ ប្រសិនបើអ្នកត្រូវតែជម្លៀសចេញ វាអាចមានឧបករណ៍ចល័តដែលស្រាលជាង និងងាយស្រួលយកទៅជាមួយអ្នក ដូចជារទេះរុញដែលស្រាលជាដើម។ ខ្ចប់ខ្សែសម្រាប់ម៉ាស៊ីន C-PAP ម៉ូនីទ័រអុកស៊ីហ្សែន បន្ទះសម្រាប់ធ្វើតេស ឬគ្រឿងសំខាន់ៗផ្សេងទៀត។ ការបន្ថែមសម្ភរៈសម្រាប់សត្វជំនួយនឹងធ្វើឱ្យការរៀបចំរបស់អ្នករួចរាល់។ បង្កើតក្រុម សូមគិតអំពីមនុស្សដែលអាចជួយលោកអ្នកក្នុងគ្រាអាសន្ន ដូចជាមិត្តភ័ក្តិ ឬអ្នកជិតខាង ឬក្នុងករណីសមាជិកគ្រួសារ ឬអ្នកថែទាំធម្មតាមិនអាចនៅជួយលោកអ្នកបាន។ ត្រូវប្រាកដថាពួកគេមានកូនសោរសម្រាប់ផ្ទះរបស់អ្នក និងដឹងពីរបៀបប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រ ឬឧបករណ៍ចល័ត និងពួកគាត់ស្គាល់ទីតាំង និងកម្រិតថ្នាំរបស់អ្នក។ ការលាងឈាម ការព្យាបាលដោយចលនា ឬការព្យាបាលតាមដំណាក់កាលនៅមន្ទីពេទ្យ សូមស្វែងយល់ពីពេទ្យប្រចាំកាយរបស់អ្នកថាតើនីតិវិធីរបស់ពួកគេតម្រូវអោយធ្វើអ្វីខ្លះក្ក្នុងគ្រាអាសន្ន។ ប្រសិនបើផែនការជម្លៀសរបស់អ្នកតម្រូវឱ្យផ្លាស់ប្តូរទីលំនៅ សូមដឹងពីទីតាំងវេជ្ជបណ្ឌិត ហើយប្រសិនបើពួកគេទទួលយកធានារ៉ាប់រងរបស់អ្នក។ រៀបចំកញ្ចប់របស់អ្នកតាមបំណង ប្រសិនបើលោកអ្នកត្រូវការវា ត្រូវប្រាកដថារួមបញ្ចូលវ៉ែនតា ឧបករណ៍ជំនួយការស្តាប់ ថ្ម/ឆ្នាំងសាក និងវេជ្ជបញ្ជាជាលាយលក្ខណ៍អក្សរ។ ការសរសេរបញ្ជីជួយធ្វើឱ្យប្រាកដថាអ្នកនឹងមិនភ្លេចរបស់សំខាន់។ ទោះបីជាអ្នកត្រូវការជំនួយក្នុងការរៀបចំក៏ដោយ សូមចូលរួមជាមួយដំណើរការមួយនេះ។ វាជាការសំខាន់ណាស់ដែលមនុស្សម្នាក់ៗធ្វើជាអ្នកគ្រប់គ្រងគ្រាអាសន្នផ្ទាល់ខ្លួន។ ការធ្វើបន្តិចបន្តួចជារៀងរាល់ថ្ងៃដើម្បីត្រៀមខ្លួនគឺផ្តល់នូវកម្លាំងចិត្ត និងផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងកាន់តែប្រសើរឡើងលើលទ្ធផល។ គេហទំព័រខាងក្រោមជាបញ្ជីពីសម្ភរៈមូលដ្ឋានដែលត្រូវយក ប្រសិនបើអ្នកត្រូវការជម្លៀសចេញ។ ចូលតាមអនឡាញទៅកាន់ការិយាល័យអភិបាលនៃសន្តិសុខមាតុភូមិ និងការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ (Governor’s Office of Homeland Security and Emergency Preparedness) http://gohsep.la.gov/MITIGATE/OVERVIEW/Fact-Sheet- Index/Disaster-Supply-Kit [http://gohsep.la.gov/MITIGATE/OVERVIEW/Fact-Sheet-Index/Disaster-Supply-Kit]ឬទៅកាន់ https://www.ready.gov/disability. សម្រាប់ការណែនាំអំពីការត្រៀមលក្ខណៈបន្ថែម វីដេអូ FEMA ជាមួយនឹងការបកស្រាយភាសាសញ្ញាអាមេរិកអាចមើលបាននៅទីនេះ៖ Preparing Makes Sense for People with Disabilities and Other Access and Functional Needs - YouTube. [https://www.youtube.com/watch?v=ZLLMDOScE4g]សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបរៀបចំសម្រាប់ខ្យល់ព្យុះគឺអាចរកបាននៅ Ready.gov. [https://www.ready.gov/]