ទទួលខុសត្រូវលើសុវត្ថិភាពគ្រួសារលោកអ្នកក្នុងរដូវកាលព្យុះខ្យល់ កំបុតត្បូងនេះ [https://www.fema.gov/km/press-release/20220601/take-charge-your-familys-safety-hurricane-season] Release Date: មិថុនា 1, 2022 BATON ROUGE, La. – ថ្ងៃគឺកាន់តែយូ ឈូងសមុទ្រម៉ិកស៊ិក និងមហាសមុទ្រអាត្លង់ទិកកំពុងឡើងកំដៅ ហើយរដូវខ្យល់កំបុតត្បូងនឹងមកដល់ម្តងទៀត។ គ្រាន់តែលឺដំណឹងនេះអាចនាំមកនូវភាពតានតឹងខ្លាំង ជាពិសេសប្រសិនបើអ្នកធ្លាប់ឆ្លងកាត់គ្រោះមហន្តរាយពីមុនមក។ ដើម្បីទប់ទល់នឹងភាពតានតឹង សូមចាត់វិធានការឥឡូវនេះ។ សកម្មភាពវិជ្ជមាននីមួយៗដែលអ្នកធ្វើអាចជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាល និងគ្រប់គ្រងបានកាន់តែច្រើន។ រកមើលជំហានដែលអ្នក និងក្រុមគ្រួសាររបស់អ្នកអាចធ្វើ ដើម្បីរៀបចំទុកជាមុនសម្រាប់តម្រូវការដែលទាក់ទងនឹងគ្រោះមហន្តរាយ។ ដល់ពេលរៀបចំផែនការថ្ងៃនេះហើយ។ មន្ត្រីសម្របសម្រួលជំនួយពីសហព័ន្ធលោក (Federal Coordinating Officer) John Long ដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់ FEMA ដើម្បីជួយប្រជាជន Louisiana ឱ្យងើបឡើងវិញពីរយៈពេលពីរឆ្នាំដ៏សកម្មនៃព្យុះខ្យល់កំបុតត្បូង និងគ្រោះមហន្តរាយធម្មជាតិផ្សេងទៀត។ លោកជំរុញឲ្យគ្រួសារត្រៀមខ្លួនសម្រាប់រដូវខ្យល់ព្យុះឆ្នាំ២០២២។ គាត់ផ្តល់ដំបូន្មានថា ‍«វាអាស្រ័យលើគ្រួសារនីមួយៗក្នុងការរៀបចំផែនការអំពីអ្វីដែលពួកគេនឹងធ្វើ ប្រសិនបើមានការគំរាមកំហែងនៃអាកាសធាតុធ្ងន់ធ្ងរ។ FEMA នឹងធ្វើការជាមួយអ្នកដើម្បីសង្គ្រោះ ប៉ុន្តែអ្នកកំណត់សុវត្ថិភាពគ្រួសាររបស់លោកអ្នកដោយអ្វីដែលលោកអ្នកធ្វើដើម្បីរៀបចំទុកជាមុន។» ការទំនាក់ទំនង គ្រួសាររបស់លោកអ្នកប្រហែលជាមិននៅជាមួយគ្នានៅពេលមានព្យុះវាយប្រហារ ដូច្នេះអ្នកត្រូវដឹងពីរបៀបដែលអ្នកនឹងទាក់ទងគ្នាទៅវិញទៅមក ហើយភ្ជាប់ទំនាក់ទំនងឡើងវិញប្រសិនបើអ្នកបែកគ្នា។ សរសេរព័ត៌មានទំនាក់ទំនងចុះ និងផែនការរបស់អ្នក។ អ្នកអាចទាញយក Family Emergency Communication Plan Fillable Card នៅទីនេះ https://www.ready.gov/sites/default/files/2019-06/family_commfillable_cards.pdf ។ បោះពុម្ពមួយច្បាប់សម្រាប់សមាជិកម្នាក់ក្នុងគ្រួសារ។ ត្រូវប្រាកដថាអ្នកគ្រប់គ្នាក្នុងគ្រួសារមានច្បាប់ចម្លង ហើយរក្សាទុកវានៅកន្លែងដែលមានសុវត្ថិភាព ដូចជានៅក្នុងកាបូបស្ពាយ កាបូបលុយ ឬបិទក្នុងសៀវភៅកត់ត្រាជាដើម។ សូមដាក់ផែនការទាំងនោះនៅក្នុងទូរស័ព្ទដៃរបស់អ្នកផងដែរ។ កំណត់កន្លែងជួបជុំដែលគ្រប់គ្នាក្នុងគ្រួសារស្គាល់បាន និងងាយស្រួលស្វែងរកបាន។ ប្រសិនបើអ្នកមានសត្វចិញ្ចឹម ឬសត្វជំនួយ សូមគិតអំពីទីតាំងដែលសត្វអាចនៅបានដែរ។ សូមពិចារណាកន្លែងនៅក្នុងផ្ទះរបស់អ្នក ក្នុងតំបន់របស់អ្នក និងនៅខាងក្រៅទីក្រុង ឬទីរួមខេត្តរបស់អ្នក ធ្វើដូច្នេះដើម្បីលោកអ្នកត្រូវបានរៀបចំរួចជាស្រេចសម្រាប់ស្ថានភាពគ្រប់យ៉ាង។ សូមធ្វើការប្រជុំជាគ្រួសារជាទៀងទាត់ ដើម្បីពិនិត្យមើលឡើងវិញ និងអនុវត្តផែនការរបស់អ្នក។ សម្ភារៈ ការត្រៀមខ្លួនសម្រាប់គ្រាអាសន្ន មិនមែនគ្រាន់តែដើម្បីរក្សាសុវត្ថិភាពក្នុងពេលមានព្យុះ ឬគ្រោះមហន្តរាយប៉ុណ្ណោះទេ។ វាក៏អំពីវិធីរក្សាផាសុកភាព អនាម័យ ការញ៉ាំ និងមានសុខភាពនៅពេលបន្ទាប់ពីគ្រោះមហាន្តរាយ។ ប្រសិនបើដាក់ភ្លើង អ្នកប្រហែលជាមិនអាចទៅផ្សារ ឬធនាគារបានទេ។ ការរៀបចំមានន័យថាមានអាហារផ្ទាល់ខ្លួន ទឹក សាច់ប្រាក់ និងសម្ភរៈផ្សេងទៀតដើម្បីប្រើប្រាស់បានយ៉ាងហោចណាស់បីថ្ងៃ ហើយអាចយូរជាងនេះ ប្រសិនបើអ្នកស្ថិតនៅក្នុងតំបន់ដាច់ស្រយាល ឬពិបាកទៅដល់។ រៀបចំធ្វើជាកញ្ចប់ សូមចងចាំថា កញ្ចាប់របស់អ្នកនឹងអាស្រ័យលើតម្រូវការផ្ទាល់ខ្លួនរបស់អ្នក។ រួមរៀបចំឲ្យមានសំលៀកបំពាក់ សម្ភារៈអនាម័យ និងថ្នាំពេទ្យ។ នៅពេលដែលអ្នកមានរបស់របរបឋម សូមពិចារណាពីតម្រូវការពិសេសដែលគ្រួសាររបស់អ្នកអាចមាន ដូចជាការផ្គត់ផ្គង់សម្រាប់សត្វចិញ្ចឹម ឬមនុស្សចាស់ជាដើម។ អ្នកអាចទាញយក និងបោះពុម្ពបញ្ជីត្រួតពិនិត្យសង្គ្រោះបន្ទាន់សម្រាប់ឪពុកម្តាយ និងកូននៅ https://www.ready.gov/kids/family-emergency-planning/build-a-kit ។ ផែនការហិរញ្ញវត្ថុ វាអាចពិបាកក្នុងការកសាងជីវិតរបស់លោកអ្នកឡើងវិញ បន្ទាប់ពីព្យុះបំផ្លិចបំផ្លាញ ឬគ្រោះអាសន្នផ្សេងទៀតកើតឡើង។ ការមានហិរញ្ញវត្ថុផ្ទាល់ខ្លួន ការធានារ៉ាប់រង ឯកសារពីពេទ្យនិងផ្សេងទៀត គឺមានសារៈសំខាន់សម្រាប់ការចាប់ផ្តើមដំណើរការស្តារឡើងវិញយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។     ប្រមូលព័ត៌មានផ្ទាល់ខ្លួន គ្រួសារ និងព័ត៌មានពីពេទ្យដែលសំខាន។     ពិចារណាលើការសន្សំប្រាក់នៅក្នុងគណនីសន្សំសម្រាប់ពេលមានអាសន្ន ដែលអាចប្រើបានក្នុងវិបត្តិណាមួយ។ ទុកសាច់ប្រាក់បន្តិចបន្តួចនៅផ្ទះនៅកន្លែងដែលមានសុវត្ថិភាព។ វាមានសារៈសំខាន់ណាស់ក្នុងការមានលុយរាយនៅក្នុងដៃ ពីព្រោះម៉ាស៊ីន ATM និងប័ណ្ណឥណទានអាចមិនដំណើរការក្នុងអំឡុងពេល និងក្រោយព្យុះហើយ នៅពេលដែលអ្នកត្រូវការទិញសម្ភារៈ ប្រេងឥន្ធនៈ ឬអាហារដែលចាំបាច់។     សូមយកធានារ៉ាប់រងសម្រាប់ផ្ទះ ឬសម្រាប់អ្នកជួលផ្ទះ ធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងអាយុជីវិត ប្រសិនបើអ្នកមិនទាន់មាន។ ពិនិត្យមើលគោលការណ៍ធានារ៉ាប់រងរបស់អ្នក ដើម្បីប្រាកដថាចំនួន និងប្រភេទនៃការធានារ៉ាប់រងដែលអ្នកមានបានបំពេញតាមតម្រូវការសម្រាប់គ្រោះថ្នាក់ទាំងអស់់ដែលអាចកើតមាន (https://www.ready.gov/be-informed)។ ធានារ៉ាប់រងសម្រាប់ផ្ទះជាធម្មតាមិនធានារ៉ាប់រងលើទឹកជំនន់ទេ ដូច្នេះអ្នកប្រហែលជាត្រូវទិញធានារ៉ាប់រងទឹកជំនន់ពី National Flood Insurance Program (www.floodsmart.gov [http://www.floodsmart.gov])។     សម្រាប់ការណែនាំអំពីការធានារ៉ាប់រងដែលមានប្រយោជន៍ និងការរៀបចំហិរញ្ញវត្ថុបន្ថែមទៀត សូមទាញយក Emergency Financial First Aid Kit នៅទីនេះ https://www.ready.gov/sites/default/files/2020-03/ready_emergency-financial-first-aid-toolkit.pdf   ធនធាន ប្រជាជន Louisiana អាចស្វែងរកព័ត៌មានបន្ថែមអំពីការរៀបចំផែនការសម្រាប់ព្យុះខ្យល់កំបុតត្បូង ទឹកជំនន់ ឬគ្រោះមហន្តរាយធម្មជាតិផ្សេងទៀត - ដោយចូលទៅកាន់ https://www.ready.gov/។ ដើម្បីទទួលព័ត៌មានថ្មីអំពីខ្យល់កំបុតត្បូងអៃដាសូមចូលទៅកាន់ fema.gov/disaster/4611 [https://www.fema.gov/disaster/4611]។ អាចតាមដានយើងខ្ញុំទៅលើទំព័រទ្វីតធ័រ FEMA Region 6 Twitter twitter.com/FEMARegion6 [https://twitter.com/FEMARegion6]ឬ ទំព័រហ្វេសប៊ុក (Facebook) facebook.com/FEMARegion6/ [https://www.facebook.com/FEMARegion6/]។