ប្រយ័ត្ននឹងការឆបោក និងការក្លែងបន្លំរដូវបុណ្យនេះ [https://www.fema.gov/km/press-release/20211217/beware-scam-and-fraud-holiday-season] Release Date: ធ្នូ 17, 2021 BATON ROUGE, LA. – កុំ​បណ្តោយ​ឲ្យ​ការឆបោក​និង​ការក្លែង​បន្លំ​លួច​សេចក្តីអំណរ​នៃ​រដូវ​បុណ្យ​ពី​អ្នក​ឡើយ ។ សូម​ប្រយ័ត្នប្រយែងមនុស្ស​កំហូច និង​ឧក្រិដ្ឋជន​អាច​ព្យាយាម​លួច​លុយ ឬ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ពី​អ្នក តាម​រយៈ​ការក្លែងបន្លំ ការឆបោក ឬ​ការលួច​អត្តសញ្ញាណ ។ អ្នក​ខ្លះ​ថែម​ទាំង​អាច​ជា​បុគ្គលិក​គ្រោះ​មហន្តរាយ​សហព័ន្ធ​ទៀត​ផង ។ ប្រសិន​បើ​មនុស្ស​ម្នាក់​ចូល​មក​រក​អ្នក​ក្នុង​នាម​ជា​បុគ្គលិក FEMA តែងតែ​សុំ​មើល​ផ្លាក​សញ្ញា​របស់​ពួកគេ ។ អ្នកតំណាង FEMA ទាំងអស់​មាន​ផ្លាក​សញ្ញា​សម្គាល់​អត្តសញ្ញាណ​ជាមួយ​នឹង​រូបថត​មួយ ។ អាវ ឬអាវ​រងារ​មាន​ឈ្មោះ FEMA មិន​មែន​ជា​ភស្តុតាង​នៃ​អត្តសញ្ញាណ​ទេ ។ អ្នកតំណាង FEMA មិន​សុំ​ប្រាក់​ពី​អ្នករស់រាន​ពី​គ្រោះ​មហន្តរាយ ឬ​សម្រាប់​ការបង់​ប្រាក់​សម្រាប់​សេវា​ណា​មួយ​ឡើយ ។ ពួកគេ​មិន​សួរ​រក​ព័ត៌មាន​ក្នុង​អំឡុង​ពេល​ហៅ​ទូរស័ព្ទ​ដោយ​មិន​បាន​ស្នើសុំ ឬ​តាម​អ៊ីមែល។ FEMA នឹង​មិន​ទាក់ទង​អ្នក​ទេ លុះត្រា​តែ​អ្នក​បាន​ទូរស័ព្ទ​ទៅ FEMA ជា​មុន ឬ​ដាក់​ពាក្យសុំ​ជំនួយ ។ តំណាង FEMA នឹង​ស្នើសុំ​លេខ​គណនី​ធនាគារ និង​សន្តិសុខ​សង្គម នៅ​ពេល​អ្នក​ដាក់​ពាក្យសុំ​ជំនួយ ហើយ​អាច​ស្នើសុំ​ម្តង​ទៀត បន្ទាប់​ពី​អ្នក​ដាក់​ពាក្យ ។ សូម​ប្រយ័ត្ន​ពេល​ផ្តល់​ព័ត៌មាន​នេះ​ដល់​អ្នកដទៃ​ដែល​សុំ​វា ។ ជនកំហូច​បោកប្រាស់​អាច​ធ្វើ​ជា​មន្ត្រី​រដ្ឋាភិបាល បុគ្គលិក​ជំនួយ ឬ​បុគ្គលិក​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង ។ ប្រភេទផ្សេងទៀតនៃការក្លែងបន្លំដែលអ្នកអាចជួបប្រទះ បន្ទាប់ពីគ្រោះមហន្តរាយ ៖  * អធិការកិច្ច ឬ​អ្នក​ត្រួត​ពិនិត្យ​ទ្រព្យសម្បត្តិ​ក្លែងក្លាយ​ ៖ អធិការ FEMA នឹង​មិន​សួរ​រក​លេខ​ចុះឈ្មោះ​របស់​អ្នក​ទេ ។ គ្មាន​មន្ត្រី​ជំនួយ​គ្រោះមហន្តរាយ​របស់​រដ្ឋាភិបាល​នឹង​ទូរស័ព្ទ​ទៅ​អ្នក​ដើម្បី​ស៊ើបសួរ​ព័ត៌មាន​គណនី​ហិរញ្ញវត្ថុ​របស់​អ្នក​ឡើយ ។ ប្រសិនបើ​អ្នក​សង្ស័យ​ថា​តំណាង FEMA ជា​អ្នកតំណាង​ស្របច្បាប់ សូម​ទូរស័ព្ទ​ទៅ​បណ្តាញ​ជំនួយ FEMA តាម​រយៈ​លេខ 800-621-3362 ដើម្បី​រាយការណ៍​អំពី​ឧបទ្ទវហេតុ​នេះ ។ * អ្នកម៉ៅការសំណង់​ក្លែងក្លាយ ៖ FEMA មិន​ជួល ឬ​គាំទ្រ​អ្នកម៉ៅការ​ជាក់លាក់​ដើម្បី​ជួសជុល​ផ្ទះ ឬ​ណែនាំ​ការជួសជុល​ទេ ។ ការងារ​របស់​អធិការ​លំនៅដ្ឋាន FEMA គឺ​ដើម្បី​ផ្ទៀងផ្ទាត់​ការខូចខាត ។ តែងតែ​ជួល​វិស្វករ ស្ថាបត្យករ ឬ​មន្ត្រីសំណង់​ដែល​មាន​កេរ្តិ៍ឈ្មោះ ដើម្បី​ត្រួតពិនិត្យ​ផ្ទះ​របស់​អ្នក ។ អ្នកម៉ៅការ​ដែល​គ្មាន​សីលធម៌​អាច​បង្កើត​ការខូចខាត​ដើម្បី​ទទួល​បាន​ការងារ ។ ដើម្បី​រាយការណ៍​ពី​ការឆបោក ការក្លែងបន្លំ និង​ការទំនាក់​ទំនង​លួច​អត្តសញ្ញាណ ៖ បណ្តាញ​ទូរស័ព្ទ​បន្ទាន់​ស្តីពី​ការក្លែង​បន្លំ​គ្រោះ​មហន្តរាយ​ដោយ​ឥត​គិត​ថ្លៃ​របស់ FEMA នៅ 866-720-5721; ការិយាល័យ​មេធាវី​ផ្នែក​ការពារ​អ្នក​ប្រើប្រាស់, P.O. Box 94005, Baton Rouge, LA 70804-9005, fax: 225-326-6499; ក្រុមប្រឹក្សា​អាជ្ញាបណ្ណ​រដ្ឋ Louisiana សម្រាប់​អ្នកម៉ៅការ នៅ https://arlspublic.lslbc.louisiana.gov/Home/Index; ឬ​ទីភ្នាក់ងារ​ប្រតិបត្តិ​ច្បាប់​តាម​មូលដ្ឋឋាន ។