ការបើកមជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយរបស់ FEMA នៅក្នុងខោនធី Los Angeles

Release Date Release Number
DR-4856-CA NR 001
Release Date:
មករា 14, 2025

LOS ANGELES – មជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយ FEMA ចំនួនពីរនឹងបើកដំណើរការនៅថ្ងៃស្អែកនៅក្នុងខោនធី Los Angeles ដើម្បីជួយពលរដ្ឋ California ដែលជួបប្រទះការខូចខាតដល់ផ្ទះចម្បងរបស់ពួកគេ ការបាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឬមានតម្រូវការសង្គ្រោះបន្ទាន់ដែលបណ្តាលមកពីគ្រោះមហន្តរាយទាក់ទងនឹងភ្លើងឆេះព្រៃ។ នៅមជ្ឈមណ្ឌលនេះ ប្រជាជនអាចទទួលបានជំនួយក្នុងការដាក់ពាក្យសុំជំនួយសហព័ន្ធ និយាយជាមួយអ្នកតំណាងមកពីទីភ្នាក់ងាររដ្ឋ និងសហព័ន្ធ ទទួលបានព័ត៌មានថ្មីៗអំពីពាក្យសុំជំនួយពី FEMA របស់ពួកគេ និងស្វែងយល់អំពីដំណើរការបណ្តឹងតវ៉ា។

មជ្ឈមណ្ឌលបើកនៅ ថ្ងៃអង្គារ ទី 14 ខែមករា ឆ្នាំ 2025 នៅម៉ោង 1:00 p.m. PST។ បន្ទាប់ពីថ្ងៃអង្គារ ទី 14 ខែមករា ម៉ោង និងទីតាំងនឹងមានដូចខាងក្រោម៖

  • UCLA Research Park West
    10850 West Pico Blvd.
    Los Angeles, CA 90064>
    ម៉ោងបើកដំណើរការ –រាល់ថ្ងៃពីម៉ោង៖ 9 ព្រឹកដល់ 8 យប់។
  • Pasadena City College Community Education Center
    3035 East Foothill Blvd.
    Pasadena, CA 91106
    ម៉ោងបើកដំណើរការ – រាល់ថ្ងៃពីម៉ោង៖ 9 ព្រឹកដល់ម៉ោង 8 យប់។

ជំនួយហិរញ្ញវត្ថុរបស់ FEMA អាចរួមបញ្ចូលទាំងប្រាក់សម្រាប់ការជួសជុលផ្ទះជាគោល ការបាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឬតម្រូវការដែលមិនមានការធានារ៉ាប់រងផ្សេងទៀតទាក់ទងនឹងគ្រោះមហន្តរាយដូចជា ការថែទាំកុមារ ការដឹកជញ្ជូន តម្រូវការវេជ្ជសាស្រ្ត ពិធីបុណ្យសព ឬការចំណាយលើសុខភាពធ្មេញ។ 

មិនចាំបាច់ទៅមជ្ឈមណ្ឌលដើម្បីដាក់ពាក្យសុំជំនួយ FEMA ទេ។ វិធីលឿនបំផុតក្នុងការដាក់ពាក្យគឺធ្វើតាមអនឡាញនៅ DisasterAssistance.gov ឬតាមរយៈ កម្មវិធី FEMA អ្នកក៏អាចទូរសព្ទទៅលេខ 1-800-621-3362។ ប្រសិនបើអ្នកប្រើសេវាកម្មបញ្ជូនត ដូចជាប្រព័ន្ធបញ្ជូនបន្តវីដេអូ ប្រព័ន្ធទូរសព្ទដែលមានអក្សររត់ ឬសេវាកម្មផ្សេងទៀត សូមផ្តល់ឱ្យ FEMA នូវលេខរបស់អ្នកសម្រាប់សេវាកម្មនោះ។ 

ជនរងគ្រោះនៅខោនធី Los Angeles ដែលចុះឈ្មោះសុំជំនួយ FEMA នឹងទទួលបានលិខិតសម្រេចចិត្តតាមប្រៃសណីយ៍ ឬនៅលើគណនី DisasteAssistance.gov របស់ពួកគេ។ ប្រសិនបើសំបុត្រ និយាយថាអ្នក "មិនត្រូវបានអនុម័ត" សម្រាប់ប្រភេទជំនួយមួយចំនួន វាមិនមែន មានន័យថា អ្នកត្រូវបានគេបដិសេធជំនួយនោះទេ។

វាជារឿងសំខាន់ក្នុងការអានលិខិតដោយប្រុងប្រយ័ត្ន ព្រោះវានឹងពន្យល់ពីស្ថានភាពកម្មវិធីរបស់អ្នក និងណែនាំអំពីអ្វីដែលអ្នកត្រូវធ្វើដើម្បីបន្តដំណើរការ។

រដ្ឋ California ប្តេជ្ញាចិត្តគាំទ្រអ្នករស់នៅក្នុងខោនធី ដែលរងផលប៉ះពាល់ដោយព្យុះភ្លើងឆេះព្រៃនៅ Los Angeles នៅពេលដែលពួកគេឆ្លងកាត់ដំណើរការនៃការសង្គ្រោះ។ ធនធានសម្រាប់ជាជំនួយហិរញ្ញវត្ថុ លំនៅឋាន មូលនិធិសម្រាប់ការជួសជុល និងច្រើនទៀតអាចរកបានដើម្បីជួយបុគ្គល និងក្រុមគ្រួសារ។ ចូលមើលគេហទំព័រCA.gov/LAFires‌ ដើម្បទទួលបានព័ត៌មានថ្មីៗអំពីកម្មវិធីសង្គ្រោះគ្រោះមហន្តរាយ ថ្ងៃផុតកំណត់សំខាន់ៗ និងរបៀបដែលត្រូវដាក់ពាក្យសុំជំនួយ។

ប្រសិនបើអ្នកមានសំណួរអំពីសំបុត្រ FEMA របស់អ្នក សូមមើលនៅ មជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយ ឬទូរសព្ទទៅ បណ្ដាញជំនួយរបស់ FEMA តាមលេខ 1-800-621-3362។ 

សម្រាប់ព័ត៌មានចុងក្រោយបំផុតអំពីការសង្គ្រោះរបស់រដ្ឋ California សូមចូលមើលគេហទំព័រ fema.gov/disaster/4856។ តាមដាន FEMA តំបន់ 9 @FEMARegion9 នៅលើ X ឬ តាមដាន FEMA នៅលើបណ្តាញសង្គមតាមរយៈ ប្លក់ FEMA នៅលើ fema.gov @FEMA@FEMAEspanol នៅលើ X FEMAFEMA Espanol នៅលើ Facebook @FEMAនៅលើ Instagram និងតាមរយៈ បណ្តាញ YouTube របស់ FEMA

Tags:
បាន​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ