FEMA ធ្វើការក្នុងថ្ងៃបុណ្យសម្រាប់អ្នករស់រានខ្យល់កំបុតត្បូង Ida

Release Date Release Number
NR-040
Release Date:
December 21, 2021

BATON ROUGE, La. – ផ្ទះ​សម្រាប់​ថ្ងៃបុណ្យ​មាន​អត្ថន័យ​កាន់តែ​ធំ​សម្រាប់​អស់​អ្នក​ដែល​ត្រូវ​បាន​ប៉ះទង្គិច​ដោយ​ខ្យល់ កំបុត Ida​ ។ FEMA នឹង​ធ្វើការ​ពេញ​ក្នុង​ថ្ងៃបុណ្យ​ដើម្បី​បន្ត​ការប្រឹងប្រែង​ស្រោចស្រង់​រួម​ទាំង​ការជួយ​អ្នករស់រាន​រួម​ទាំង​អ្នករស់រាន​ដែល​មាន​សិទ្ធិ​ទទួល​ក្នុង​ផ្ទះ ។

“យើង​កំពុង​ធ្វើ​ការ​ដោយ​មាន​ភាពបន្តែបន្ទាន់​យ៉ាង​រំញោច” មន្ត្រីសម្រប​សម្រួល FEMA សហព័ន្ធ ​John Long ​បាន​មាន​ប្រសាសន៍ ។ "យើងដឹងថាការនៅក្នុងផ្ទះរបស់អ្នក ទោះបីជាបណ្តោះអាសន្នក៏ដោយធ្វើឲ្យមាន​ភាពខុសគ្នា​ទាំងអស់​បន្ទាប់​ពី​គ្រោះមហន្តរាយ ជា​ពិសេស​ក្នុង​អំឡុង​ពេល​ថ្ងៃ​បុណ្យ"។

កម្មវិធី​លំនៅដ្ឋាន​នីមួយ​ៗ​មាន​លក្ខណៈ​ប្លែក​ពី​គេ ហើយ​កម្មវិធី​នីមួយ​ៗ​ត្រូវ​បាន​វាយ​តម្លៃ​រៀង​ៗ​ខ្លួន​សម្រាប់​សិទ្ធិ​ទទួល​បាន ។ FEMA សម្រេច​ប្រសិន​បើ​អ្នក​ដាក់​ពាក្យ​សុំ​ថា​មាន​សិទ្ធិ​ទទួល​ជំនួយ​ខាងផ្ទះ​សំបែង ហើយ​នឹង​ផ្តល់​ដល់​ពួកគេ​​នូវ​ដំណោះស្រាយ​លំនៅដ្ឋាន​ដ៏​ល្អ​បំផុត ដើម្បី​បំពេញ​ស្រប​តាម​តម្រូវការ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

FEMA កំពុង​តែ​ដំណើរការ​ទៅ​មុខ ។ ក្រុម​ជំនួយ​លំនៅដ្ឋាន​ដោយ​ផ្ទាល់ ក្នុង​រយៈ​ពេល​ខ្លី បន្ត​ដាក់​ឲ្យ​ដំណើរការ​នូវ​លំនៅដ្ឋាន​ដែល​ផលិត និង​សំដោង​សម្រាប់​ធ្វើ​ដំណើរ​។ គិត​ត្រឹម​ថ្ងៃ​ទី 21 ខែធ្នូ ឆ្នាំ អង្គភាព​ 276 ត្រូវ​បាន "ផ្តល់​អាជ្ញាប័ណ្ណ" ដែល​មាន​ន័យ​ថា​គ្រួសារ​ត្រូវ​បាន​ផ្តល់​សោរ និង​កាន់កាប់​ផ្ទះ​បណ្តោះអាសន្ន​​ពួកគេ  ។ អ្នក​នៅ​រស់រាន​នឹង​បន្ត​ទទួល​បាន​អាជ្ញាប័ណ្ណ​ពេញ​មួយ​ថ្ងៃ​ឈប់​សម្រាក ។

មាន​ពលរដ្ឋ Louisiana ជាង 550,000 នាក់​ត្រូវ​បាន​អនុម័ត​សម្រាប់​ជំនួយ​សហព័ន្ធ។ មក​ដល់​ពេល​នេះ ប្រាក់​ឧបត្ថម្ភ​ជាង $1​ពាន់​លាន FEMA​ត្រូវ​បាន​ដាក់​ក្នុង​ដៃ​អ្នក​រួច​ជីវិត។ លើសពី នេះ កម្មវិធី ធានា រ៉ាប់រង ទឹក ជំនន់ ជាតិ (NFIP) របស់ FEMA បានបង់ប្រាក់​លើស​ពី​ចំនួន $585 លានក្នុងការទាមទារការធានារ៉ាប់រងចំនួន 14,359 ត្រូវ​បាន​ដាក់ស្នើ ។ បុគ្គល​ក៏​ត្រូវ​បាន​អនុម័ត​សម្រាប់​ជំនួយ​កម្ចី​ទិញ​ផ្ទះ​ជាង $1.2 ពាន់លាន​ផង​ដែរ តាម​រយៈ​ការគ្រប់គ្រង​អាជីវកម្ម​ខ្នាត​តូច ។ 

FEMA ក៏​កំពុង​ប្រឹង​ធ្វើការ​ដើម្បី​ជួយ​អ្នករស់រាន ឆ្លងកាត់​ដំណើរការ ។ ដោយប្រើប្រព័ន្ធ​ហៅ​ទូរស័ព្ទ​ដោយ​ស្វ័យ​ប្រវត្តិ ក្រុម​ការងារ IA របស់ FEMA បាន​ទាក់ទង​អ្នក​នៅ​រស់រាន​ជាមួយ​នឹង​ឯកសារ​ដែល​បាត់ ដែល​នាំ​ទៅ​ដល់​ការផ្តល់​ជំនួយ​បន្ថែម​ចំនួន $6 លាន ។

លើសពីនេះទៀតអ្នករស់រានអាចជួបទល់មុខជាមួយអ្នកជំនាញ ផ្នែកកាត់បន្ថយគ្រោះថ្នាក់ សម្រាប់​ការកសាង និង​ជួសជុល​ឡើង​វិញ​នៅ​ហាង​លក់​ប្រអប់​ធំ​ចាប់​ពី​ថ្ងៃ​ទី 27 ខែធ្នូដល់​ថ្ងៃទី 30 ខែធ្នូ និង​ថ្ងៃទី 3 ខែមករា ។ អ្នក​ឯកទេស​ទាំងនោះ​ក៏​មាន​ជូន​នៅ​មជ្ឈមណ្ឌល​ស្រោចស្រង់​គ្រោះមហន្តរាយ​​ FEMA (DRCs) ​ដរាបណា​ដែល​ទីកន្លែង​ទាំងនោះ​នៅ​បើកទ្វារ​ធ្វើការ ។

អ្នករស់រាន​ក៏​អាច​ទូរស័ព្ទ​ទៅ​លេខ 833-FEMA-4-US ឬ 833-336-2487 ដើម្បី​និយាយ​ជាមួយ​អ្នកឯកទេស​កាត់បន្ថយ​គ្រោះថ្នាក់​ឬ ផ្ញើរ​អ៊ីមែល​អ្នកឯកទេស​ម្នាក់ នៅ FEMA-LAMit@fema.dhs.gov, ឬ​ចូលទៅ​តំណ​គេហទំព័រ​កាត់បន្ថយ​គ្រោះថ្នាក់​ដើម្បី​រកបាន​ព័ត៌មាន​ការជួសជុល ការកែលំអរ និង​ការសាងសង់​ឡើង​វិញ​នៅ https://fema.connectsolutions.com/lamit, https://fema.connectsolutions.com/la-es-mit សម្រាប់​ភាសា​អេស្បាញ https://fema.connectsolutions.com/la-vie-mit សម្រាប់​ភាសា​វៀតណាម ។

ដើម្បី​រៀន​ដឹង​អំពី​ស្ថានភាព​ពាក្យ​សុំ​របស់​អ្នក​អ្នក​រស់នៅ​នៅ​សហគមន៍​កាតូលិច​ទាំងអស់​ដែល​ត្រូវ​បាន​ប៉ះទង្គិច​ដោយ​ខ្យល់កំបុតត្បូង​ Ida អាច​និយាយ​ជា​អ្នកឯកទេស FEMA នៅ DRCs ថ្ងៃចន្ទ-ថ្ងៃសុក្រ ។ ដើម្បី​រក​ឃើញ​មជ្ឈមណ្ឌល​មួយ​​និង​ម៉ោង​ធ្វើការ​របស់​គេ​សូម​ស៊ើបសួរ​​ក្នុង​កម្មវិធី អ៊ែប FEMA ឬ​ចូល​ទៅ www.FEMA.gov/DRCមជ្ឈមណ្ឌល​ទាំងអស់​អនុវត្ត​តាម​ការប្រយ័ត្នប្រយែង​ចំពោះ​កូវីដ-19 ។ ម៉ាស​តម្រូវ​ឲ្យ​ពាក់​សម្រាប់​និយោជិត អ្នកស្ម័គ្រចិត្ត និង​អ្នករស់រាន ។ 

អ្នក​ដាក់​ពាក្យ​ក៏​អាច​ទូរស័ព្ទ​ទៅ បណ្តាញ​ជំនួយ​FEMA ចាប់​ពី​ម៉ោង 5 ព្រឹកដល់ម៉ោង 10 យប់ ប្រាំពីរ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​តាម​លេខ 800-621-3362 ។ ម៉ោង​ឈប់​សម្រាក​សម្រាប់​បណ្តាញ​ជំនួយ​នឹង​ចាប់​ពី​ម៉ោង 7 ព្រឹកដល់ 5 ល្ងាច។ ថ្ងៃទី 24-25 ខែធ្នូ និងថ្ងៃទី 31 ខែធ្នូ ដល់ថ្ងៃទី 1 ខែមករា។

DRC ទាំងអស់​នឹង​ត្រូវ​បាន​បិទ​ទ្វារ​ចាប់ពី​ថ្ងៃ​ទី 24-26 ខែ​ធ្នូ ហើយ​ម្តង​ទៀត​នៅ​សប្តាហ៍​បន្ទាប់​ចាប់​ពី​ថ្ងៃ​ទី 31 ខែ​ធ្នូ​ដល់​ថ្ងៃ​ទី 2 ខែ​មករា ។ ប៉ុន្តែ​អ្នករស់រាន​អាច​ស៊ើបសួង​អំពី​ស្ថានភាព​នៃ​ពាក្យ​សុំ​របស់​ពួកគេ​24/7 អនឡាញ​នៅ disasterassistance.gov

 

 

Tags:
បាន​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ December 23, 2021