MONTGOMERY, Ala. - ប្រាក់ជំនួយរបស់សហព័ន្ធជាង ១៧លានដុល្លាត្រូវបានយល់ព្រមដោយទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរបស់សហព័ន្ធ (FEMA) សម្រាប់ជួយដល់ប្រជាជនដែលរស់នៅក្នុងរដ្ឋអាឡាបាម៉ាឲ្យស្តារឡើងវិញបណ្តាលមកពីផលប៉ះពាល់នៃព្យុះហឺរីខេន សាលី។ ការឧបត្ថម្ភមិនត្រូវបានគិតពន្ធទេ ហើយជំនួយក៏មិនបាច់បង់ប្រាក់ជាមុនដែរ។ យ៉ាងណាមិញ FEMA ជម្រុញអ្នកប្រើប្រាស់មូលនិធិឲ្យបានឆាប់បំផុតដោយភាពវៃឆ្លាត និងសម្រាប់តែការចំណាយពាក់ព័ន្ធជាមួយគ្រោះមហន្តរាយតែប៉ុណ្ណោះ។
FEMA នឹងបញ្ជូនលិខិតមានរាយនាមរាល់ការអនុញ្ញាតិឲ្យប្រើប្រាស់ បើអ្នកត្រូវបានផ្តល់ការឧបត្ថម្ភ រួមមានៈ
- ការជួសជុលលំនៅដ្ឋាន (ឧ. គ្រោងផ្ទះ, ទឹក, ប្រព័ន្ធបង្ហូរទឹក និងការពារមេរោគ)
- ជំនួយសម្រាប់ការជួលទីតាំងផ្សេងៗដើម្បីរស់នៅបណ្តោះអាសន្ន
- ការជួសជុល ឬការផ្លាស់ប្តូរសម្រាប់ការខូចខាតយាន្តយន្តប្រើប្រាស់ជាប្រចាំ
- ការចំណាយលើការព្យាបាលដែលគ្មាននាធារ៉ាប់រងសម្រាប់ការរងរបួសបណ្តាលមកពីគ្រោះមហន្តរាយ
- ការជួសជុល ឬការផ្លាស់ប្តូរឧបករណ៍ជំនាញវិជ្ជាជីវៈ
- សម្ភារៈចាំបាច់សម្រាប់ការអប់រំ (ឧ. កុំព្យូទ័រ, សៀវភៅសម្រាប់សិក្សា, បរិក្ខាផ្សេងៗ)
- ការចំណាយលើការផ្លាស់ប្តូរទីតាំង និងកន្លែងរក្សាទុកពាក់ព័ន្ធគ្រោះមហន្តរាយ
- ចំណាយពាក់ព័ន្ធជាមួយគ្រោះមហន្តរាយផ្សេងៗ
អ្នកអាចចំណាយប្រាក់ជំនួយ FEMA របស់អ្នកតាមរបៀបណាមួយក៏បានដើម្បីជួយដល់អ្នកឲ្យសម្រេចតាមគោលបំណងជាអចិន្ត្រៃយ៍ មានសុវត្ថិភាព អនាម័យ និងលំនៅដ្ឋានមានដំណើរការប្រក្រតី។ សូមចងចាំថាអ្នកត្រូវរក្សាទុកវិក័យប័ត្ររបស់អ្នកសម្រាប់ធ្វើការបញ្ជាក់ចំពោះការចំណាយមូលនិធិគ្រោះមហន្តរាយរបស់អ្នក។
- ប្រាក់ជំនួយឧបត្ថម្ភសម្រាប់ការជួលផ្តល់ឲ្យសម្រាប់លំនៅដ្ឋានបណ្តោះអាសន្នពេលណាគ្រោះមហន្តរាយធ្វើឲ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់អ្នកមិនអាចអាចរស់នៅបាន ឬមិនអាចចូលទៅដល់។
- ក្នុងនាមជាម្ចាស់ផ្ទះ ឬអ្នកជួលផ្ទះ អ្នកអាចជ្រើសរើសជួលផ្ទះល្វែង លំនៅដ្ឋាន ផ្ទះចល័ត ឬផ្ទះជួលបណ្តោះអាសន្នផ្សេងៗទៀត។
- ប្រសិនបើអ្នកមានបំណងស្វែងរកជំនួយសម្រាប់ការជួលលំនៅដ្ឋានបន្តទៀត អ្នកត្រូវមានវិក័យប័ត្រដើម្បីបង្ហាញប្រាប់ថាអ្នកបានប្រើប្រាស់ប្រាក់ជំនួយសម្រាប់ការជួលរួចហើយ។
ជំនួយសម្រាប់គ្រោះមហន្តរាយមិនមែនសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃមានដូចជា ការប្រើប្រាស់ផ្សេងៗ អាហារ ការព្យាបាល ឬវិក័យប័ត្រធ្មេញដែលមិនពាក់ព័ន្ធជាមួយនឹងគ្រោះមហន្តរាយ ការធ្វើដំណើរ ការកំសាន្ត ឬការចំណាយតាមតម្រូវការណាមួយមិនពាក់ព័ន្ធទៅនឹងគ្រោះមហន្តរាយឡើយ។
វាជាការចាំបាច់ត្រូវចងចាំថាច្បាប់សហព័ន្ធហាមឃាត់ចំពោះជំនួយសហព័ន្ធស្ទួនគ្នាចេញមកពីប្រភពផ្សេងទៀត។ FEMA ក៏លើកទឹកចិត្តអ្នកឲ្យរក្សាទុកវិក័យប័ត្រសម្រាប់រយៈពេលបីឆ្នាំសម្រាប់បង្ហាញពីរបៀបចំណាយមូលនិធិរបស់អ្នក។
ពេលអ្នកទទួលបានលិខិតមកពី FEMA សូមអានដោយយកចិត្តទុកដាក់។ បើអ្នកមានសំណួរ សូមហៅទៅកាន់លេខរបស់ FEMA តាយៈ ៨០០-៦២១-៣៣៦២។ អ្នកប្រើប្រាស់ TTY អាចហៅមកកាន់លេខ ៨០០-៤៦២-៧៥៨៥ ចាប់ពីម៉ោង ៦ព្រឹក ដល់ពាក់កណ្តាលអាធ្រាត្រ រយៈពេលប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។
សម្រាប់ព័ត៌មានថ្មីៗអំពីព្យុះហឺរីខេន សាលី, សូមចូលទៅកានៈ https://www.fema.gov/disaster/4563